ប្រសិនបើអ្នកកំពុងតែខ្ជះខ្ជាយអាហារ មើលវីដេអូនេះហើយនឹងធ្វើឱ្យអ្នកគិតម្ដងទៀត!

ប្រសិនបើអ្នកមិនឃា្លន ឬឃ្លានខ្លាំងម្ដងគត់ក្នុងជីវិត បន្ទាប់មកអ្នកគឺជាមនុស្សសំណាងហើយ។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោក មនុស្សប្រមាណជា ៧៩៥ លាននាក់នៅលើលោកនេះមិនមានអាហារគ្រប់គ្រាន់ដើម្បីទ្រទ្រង់សុខភាពនោះទេ។

មនុស្សដែលរស់នៅក្នុងភាពឃា្លនខ្លាំងជាប្រចាំ ភាគច្រើនត្រូវបានគេរកឃើញនៅតំបន់កំពុងអភិវឌ្ឍន៍ដូចជាអាហ្វ្រិក និងបណ្ដាលប្រទេសផ្សេងទៀតក្នុងនោះក៏មានហ្វីលីពីនដែរ។

នៅប្រទេសហ្វីលីពីន ដោយសារតម្លៃម្ហូបអាហារឡើងខ្ពស់ និង ការកើនឡើងនៃបញ្ហាអសន្តិសុខស្បៀង អ្នកខ្លះបង្ខំខ្លួនឯងទៅដើររើសអាហារពីក្នុងធុងសំរាម និងរប​ស់ប្រើប្រាស់បោះបង់ចោលពីកន្លែងលក់អាហារ Fast Food។ ដោយពាក្យហ្វីលីពីនហៅថា "pagpag" មានន័យថាអាហារដែលគេបោះចោល គ្រួសារជាច្រើនដូចហ្វូងចៀម នាំគ្នាទៅរើសវាមកបរិភោគ។ ប៉ុន្ដែពួកគេមិនមែនបរិភោគវាដោយផ្ទាល់នោះទេ ពួកគេយកអាហារនោះមកដាំ ចៀន ឬចំហុយជាមួយនឹងខ្ទឹម ។ល។ ហើយករណីខ្លះពួកគេយក "pagpag" លក់ឱ្យអ្នកនៅក្នុងភូមិរបស់ពួកគេដើម្បីទទួលបានចំណូលបន្ថែមផងដែរ៕

adverise with khmeread