adverise with khmeread Robery

ប៉ូលិសប៉ុស្តិ៍ព្រៃ​ស​ឃាត់ខ្លួន​មុខសញ្ញា​វាយ​ប្លន់​ យក​ម៉ូតូ​៣នាក់

     ​ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស និង​កម្លាំង​ប្រជា​ការពារ សង្កាត់​ព្រៃ​សបាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ២នាក់ស្រីម្នាក់កាល​វេលា​ម៉ោង៨ព្រឹក​ថ្ងៃទី​៦ ខែ​ឆ្នូ ឆ្នាំ​២០១៥ ឃាត់ខ្លួន នៅ​ម្តុំ​ហាង​កាហ្វេមួយកន្លែង នៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
     ប៉ូលិសនិយាយថា ​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១-ឈ្មោះ នី និ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ ទី​២-ឈ្មោះ សួង សុខ​នាង ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ស្រី្ត​ខារ៉ាអូខេ និង​ទី​៣-ឈ្មោះ សិន រ៉ាវី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ ដកហូត​ម៉ូតូ ១​គ្រឿង ម៉ាក ស្មាស់ រី​វ៉ូ ពណ៍​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1D-1767 និង​សម្ភារៈ​សម្រាប់ធ្វើ​សកម្មភាព ម៉ា​ឡេ​ត ១ ដើម​។​
     ប៉ូលិសបន្តថា ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ តែងតែ​ប្រើល្បិច ដោយ​ឲ្យស្ត្រី​ឈ្មោះ សួង សុខ​នាង ជួល​ម៉ូតូឌុប​ជិះ លុះ​មកដល់​កន្លែង​ស្ងាត់ នាង​បានឲ្យ​ឈប់ ម៉ូតូ​រួច​ក៏មាន បក្ខពួក​វាយ​ពីក្រោយ​ខ្នង អ្នក​ម៉ូតូ ឌុប​នោះ ដោយ​ប្រើ​ម៉ា​ឡេ​ត ប្លន់​យក​ម៉ូតូ​បានសម្រេច​ជាច្រើន​ដង ។​
     ប៉ូលិសបន្តទៀតថា ​ជនសង្ស័យ​ទាំ ៣​នាក់ គឺជា​មុខសញ្ញា​វាយ​ប្លន់ យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ និង​ជា​មុខសញ្ញា វាយ​ប្លន់​យក​ម៉ូតូ ពី​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​២១ និង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ម្តុំ​ផ្លូវ​៣០​ម៉ែត្រ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​ផងដែរ​។​
    ​បច្ចុប្បន្ន​ជន​ស​ង្ស​យ​ទាំង​៣​នាក់ ក្រោយពី​ឃាត់ខ្លួន​ប៉ូលិសបាន​នាំយក​កាន់​ទៅ​អធិការ​ដ្ឌា​ន​ប៉ូលិសខណ្ឌដង្កោ ដើម្បី​សាកសួរ​បន្ថែមទៀត​៕

adverise with khmeread

មតិយោបល់