adverise with khmeread 1

រថយន្ត​ដឹកទំនិញ​ពី​ផ្សារ​ដើម​គ ទៅ​ខេត្តកោះកុង ២​គ្រឿង​បាន​បុក​បន្ត​គ្នា​កៀប​មនុស្ស​៣​នាក់​ក្នុង​កាប៊ីន​រថយន្ត (​មាន​វីដេអូ​)

     ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹកទំនិញ​មួយ បាន​ទៅបុក​ពីក្រោយ​រថយន្ត​កូរ៉េ​ដឹកទំនិញ​មួយគ្រឿង​ទៀត​ដែល​នៅខាងមុខ ដោយ​តែ​រថយន្ត​ខាងមុខ​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ ព្រោះ​មាន​រថយន្ត ហាយ​ឡែ​ន​ឌ័​របើក​បរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បើក​ឆ្លងកាត់ បណ្តាល​ឲ្យ​មនុស្ស​នាក់​រងរបួស​ស្រាល​។​

   ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី ១២  កុ​ម្ភះ ២០១៦ នៅលើ​ផ្លួ​វ​សហព័ន្ធរុស្ស៊ី​មុខ​ព្រលានយន្តហោះ ចំណុច​ដង​នង្គ័ល ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

    តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ប្រភេទ​ដឹកទំនិញ​២​គ្រឿង បាន​បើក​ដេញ​គ្នា​មុខក្រោយ ដោយ​រថយន្ត​ខាងមុខ​ម៉ាក MITSUBISHI CANTER ពណ៍​សលាយ​ខៀវ ពាក់​ស្លាក​លេខ 3C-6679 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដម​ណើ​រ​ជាមួយ​ព្រូ ទិសដៅ​ពី​កើ​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​។​

   ចំណែកឯ​រថយន្ត​ដែល​បើក​ពីក្រោយ​ទៅបុក​ពីក្រោយ​នោះ​ម៉ាក KIA ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ 3C-4410  ទិសដៅ​ស្របគ្នា នៅក្នុង​រថយន្ត​មាន​បុរស​២​នាក់​និង​ស្ត្រី​ម្នាក់ ។​

    មូល​ហេតុដែល​បណ្តាល​ឲ្យ​រថយន្ត​២​ទាំង​២​គ្រឿង​បុក​គ្នា គឺ​មកពី​មាន​រថយន្ត​ហាយ​ឡេ​ន​ដឺ​មួយគ្រឿង​មិន​ចាំ​ពណ៌​មិន​ចាំ​ស្លាក​លេខ បាន​បើក​ឆ្លងកាត់​ពីមុខ​រថយន្ត MITSUBISHI CANTER ដោយ​មិនបាន​ស៊ីញ៉ូ​ត្រឹមត្រូវ ទើប​ធ្វើ​ឲ្យ​អ្នកបើករថយន្ត​MITSUBISHI CANTER សម្រេចចិត្ត​ជាន់​ហ្វ្រាំងរថយន្ត​ទាំង​បង្ខំ បណ្តាល​ឲ្យ​រថយន្ត​ម៉ាក KIA មកពី​ក្រោ​ប្រកិត​គ្នា​បុក​ពេញទំហឹង​ខ្ទេច​កាប៊ីន​កៀប​ជាប់ជើង​មនុស្ស​៣​នាក់ តែ​គ្រាន់​របួសស្រាល ដោយសារ​មានការ​ជួយ​ពី​ប្រជាពលរដ្ឋ​ចោមរោម​មើល​ហេតុការណ៍ ហើយ​ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន ឃឹម រ៉ានី​ទួលគោក ដឹក​ទៅ​ព្យាបាល​របួស​ភ្លាមៗ​។​

    ក្រោយពេល​កើ​ហេតុ រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចរាចរ​ខណ្ឌ​ធ្វើការ​វាស់​វេ​ង យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រងចាំ​ការដោះស្រាយ ៕​

 

adverise with khmeread

មតិយោបល់