ស្រាបៀរ Heineken រៀបចំកម្មវិធី Meet & Greet Your Celebrity ក្នុងឱកាសសម្ពោធសាខាថ្មីរបស់ហាងកាហ្វេ Gloria Jean’s

រាជធានីភ្នំពេញ៖ ស្រាបៀរ Heineken បាន​រៀបចំ​កម្មវិធី Meet & Greet Your Celebrity ក្នុងឱកាសបើកសម្ពោធសាខាថ្មីរបស់ហាងកាហ្វេ Gloria Jean’s គឺសាខាព្រះនរោត្តម នាល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧យប់តទៅ ជាមួយវត្តមានតារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាអ្នកនាងពេជ្រ សោភា។

សូមបញ្ជាក់ផងដែរថា ស្រាបៀរ Heineken ជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ ដែលផលិតឡើងនៅឆ្នាំ ១៨៧៣ ហើយមានវត្តមានក្នុងប្រទេស ១៩២ប្រទេស។  ស្រាបៀរ Heineken គឺជាស្រាបៀរស្រាលស្រទន់ មានគុណភាពខ្ពស់    និងមានរសជាតិឆ្ងាញ់ ហើយក៏ជាស្រាបៀរល្បីរន្ទឺនៅទូទាំងពិភពលោកដោយសារតែគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីរបស់ខ្លួន។

ការផ្តល់ជូនមិនត្រឹមតែជាហាងកាហ្វដែលមានសិទ្ធពិសេសលំដាប់ថ្នាក់អន្តរជាតិ ហាងកាហ្វេ ជាហាងកាហ្វេដែលមានដើមកំណើតនៅប្រទេសអូស្រ្តាលី ហើយបានចាប់ផ្តើមដំណើរការ៧ឆ្នាំមកហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ហាងកាហ្វេដែលមានម៉ាកសញ្ញារបស់ប្រទេសអូស្រ្តាលីមួយនេះមានសាខាចំនួន១០នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយមុខទំនិញដែលលក់ដាច់បំផុត​មានដូចជា Ice Latte & Ice Mochas។

នារាត្រីថ្ងៃនេះលោកអ្នកអាចចូលរួមសំណេះសំណាល់ដោយផ្ទាល់ជាមួយអ្នកនាងពេជ្រ សោភាក៏ដូចជា ជាវ ស្រាបៀរ Heineken ៥ដប នឹងទទួលបាន​ការថែមជូន១​ដបដោយឥតគិតថ្លៃ និងរាល់ការជាវភេសជ្ជៈគ្រប់មុខរបស់​ Gloria Jean’s ១ ​ថែម១ ។

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖

https://www.facebook.com/heineken

Heineken – open your world

 

adverise with khmeread