adverise with khmeread 1

ស្ត្រី​ម្នាក់​បាន​ធ្លាក់​ពីលើ​ម៉ូតូ ត្រូវ​ឡាន​បុក​ពីក្រោយ​រួច​កិន​បែកក្បាល​ស្លាប់

    ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​ធ្លាក់​ពីលើ​ម៉ូតូ ត្រូវ​ឡាន​បុក​ពីក្រោយ​រួច​កិន​បែកក្បាល​ស្លាប់ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៦២ ភូមិ​ជាងទង សង្កាត់​ក្រាំង​ធ្នូ​ង ខណ្ឌ​សែន​សុខ​។​

     ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា មុខ​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1C-8252 មួយគ្រឿង​ជិះ​គ្នា​២​នាក់​ដោយ​អ្នក​ឌុប​ជា​បុរស​បានធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​ពាក់​ស្លាក​លេខ​កំពង់ចាម​3A-0200 បើក​ក្នុងទិសដៅ​ស្របគ្នា​មក​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នករួមដំណើរ​នោះបាន​ធ្លាក់​ពីលើ​ម៉ូតូ​រួច​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​កិន​ពីលើ​បណ្តាល​ឲ្យ​ស្ត្រី​នោះ​បែក​ខួរ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។​

    បច្ចុប្បន្ន​តៃកុង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​៕​

adverise with khmeread

មតិយោបល់