អតីតអ្នកស៊ើបការណ៍សម្ងាត់សូវៀតជិតស្លាប់ ប្រាប់អាថ៍កំបាំងមួយដល់មិត្តសម្លាញ់ទាំង៣...រឿងមិននឹកស្មានបានកើតលើង ក្រោយគាត់ដាច់ខ្យល់មួយសន្ទុះ

សំណើច៖ កាលពីសម័យសហភាពសូវៀត មានបុរសចំណាស់សូវៀតម្នាក់បានឈឺធ្ងន់ជិតដល់វេលាចុងក្រោយរបស់ខ្លួន។ មិត្តភក្ដិរបស់គាត់បានជួបជុំគ្នានៅជុំវិញគាត់។ បុរសចំណាស់ម្នាក់នេះបានងាកមើលមិត្តភក្ដិគាត់ម្ដងម្នាក់ហើយនិយាយថា ៖

"វ៉្លាឌីស្លាវ ឯងនៅចាំទេកាលពីឆ្នាំ ១៩២១ ដែលឯងប៊ិះនឹងត្រូវគេប្រហារជីវិត? ឯងគួរដឹងថា យើងបានបកអាក្រាដអាថ៌កំបាំងរបស់ឯងទៅឱ្យប៉ូលិសសម្ងាត់។ យើងសង្ឃឹមថាឯងនឹងឱ្យអភ័យទោសដល់យើង"។

វ៉្លាឌីស្លាវបានតបវិញថា "កុំបារម្ភអីអាមិត្តភក្ដិ យើងមិនប្រកាន់ទោសពៃឯងឡើយ"។

ដោយបានឮពាក្យពិតចេញពីមាត់មិត្តភក្ដិ បុរសម្នាក់នេះក៏បានងាកទៅកាន់មិត្តភក្ដិម្នាក់ទៀត។ "វ៉ាលេនទីន! ឯងនៅចាំទេពេលឯងត្រូវគេកាត់ទោសជាប់គុក ២៥ ឆ្នាំក្នុងឆ្នាំ ១៩៣៧? តាមពិតនៅពេលនោះយើងជាប៉ូលិសសម្ងាត់។ សូមឯងឱ្យអភ័យទោសដល់យើងផង"។

វ៉ាលេនទីនបានតបវិញថា "មិនអីទេអាមិត្តភក្ដិ។ យើងអភ័យទោសឱ្យឯង"។

បុរសចំណាស់បានបន្តនិយាយជាមួយបុរសទីបីបែបនេះថា "វ៉្លាដ ថ្ងៃនេះយើងត្រូវតែសារភាពចំពោះមុខឯងថា យើងជាអ្នកបង្កហេតុដែលធ្វើឱ្យឯងត្រូវគេបញ្ជូនទៅអង្គភាពយោធាព្រហ្មទណ្ឌក្នុងឆ្នាំ ១៩៤២។ យើងពិតជាសោកស្ដាយខ្លាំងណាស់នៅថ្ងៃនោះ"។

វ៉្លាដបានប្រាប់វិញថា "កុំអ៊ីចឹងអី! យើងទាំងអស់គ្នាអភ័យទោសឱ្យឯង"។

បុរសចំណាស់បាននិយាយប្រាប់មិត្តភក្ដិទាំងបីជាមួយទឹកភ្នែករលីងរលោងយ៉ាងដូច្នេះថា "អរគុណពួកឯងខ្លាំងណាស់ដែលតែងនៅជាមួយយើងនាពេលកន្លងមក។ យើងមិនដឹងថាយើងនឹងទៅដល់ទីណាទេប្រសិនបើគ្មានពួកឯង។ យើងមិនដែលដឹងថាពួកឯងស្រឡាញ់រាប់អានយើងខ្លាំងបែបនេះទេ បើទោះជាយើងជាអ្នកយកការណ៍សម្ងាត់"។

មិត្តភក្ដិរបស់បុរសចំណាស់ពិតជាក្ដុកក្ដួលដោយឮមិត្តភក្ដិ "សំណព្វ" របស់ខ្លួននិយាយបែបនេះ។ ជាលើកចុងក្រោយ គាត់បានប្រាប់មិត្តភក្ដិរបស់គាត់បែបនេះថា ៖

"ដើម្បីជាកិត្តិយសនៃមិត្តភាពដ៏ជ្រាលជ្រៅ យើងចង់ឱ្យពួកឯងបំពេញបំណងរបស់យើងជាលើកចុងក្រោយ។ ពួកឯងឃើញដើមដំបងយក្សនៅជិតបង្អួចនោះទេ? ពេលណាដែលខ្ញុំស្លាប់ភ្លាម សូមយកដំបងយក្សនោះមកវាយគូទខ្ញុំទាំងបីនាក់"។

នៅពេលមិត្តភក្ដិរបស់គាត់ចង់និយាយអ្វីមួយ ស្រាប់តែបុរសចំណាស់ក៏ដាច់ខ្យល់ស្លាប់តែម្តង។

ដូច្នេះវ៉ាលេនទីនក៏ប្រញាប់ទៅជិតបង្អួច ហើយដកដើមដំបងយក្ស និងទាំងបីនាក់បានយកវាមកវាយគូទរបស់វ៉ា្លឆេស្លេវ។ រំពេចនោះ អ្នកទាំងបីបានឮសំឡេងគោះទ្វារយ៉ាងខ្លាំង ដោយឮសំឡេងស្រែកបែបនេះថា ៖

"ឆាប់បើកទ្វារ!!! ពួកយើងគឺជាប៉ូលិស។ យើងបានទទួលដំណឹងថា វ៉ា្លឆេស្លេវ ត្រូវគេធ្វើទារុណកម្មដល់ស្លាប់នៅបន្ទប់នេះ"៕

adverise with khmeread