ឧស្សាហ៍កើតអាការៈភ្នែកស្ងួត? ព្យាបាលតាមវិធីងាយៗទាំងអស់គ្នា

ភ្នែកស្ងួត ឬអាការៈភ្នែកស្ងួត កើតឡើងនៅពេលក្រពេញទឹកភ្នែកមិនផលិតទឹកភ្នែកគ្រប់គ្រាន់ទៅរំអិលគ្រាប់ភ្នែក។ អាការៈបែបនេះអាចនឹងមានការឈឺចាប់ និងមិនស្រួលក្នុងភ្នែក។ ហើយវាបង្កឡើងទាំងពីផ្នែកបរិស្ថាន និងវេជ្ជសាស្រ្ត។

ហើយអាការៈបែបនេះអាចនាំឱ្យភ្នែកក្រហម ហើម ឈឺភ្នែក និងស្ងួតក្នុងភ្នែក។

* រោគសញ្ញាភ្នែកស្ងួត៖
- ព្រិលភ្នែក
- ស្ងួត គ្រើម និងឈឺក្នុងភ្នែកសងខាង
- ភ្នែកអស់កម្លាំង
- អាចម៍ភ្នែកនៅរង្វង់ភ្នែក
- មានអារម្មណ៍ដូចមានរបស់ក្នុងភ្នែក
- និងក្រហមគ្រាប់ភ្នែក

* វិធីព្យាបាល
១. បរិភោគអាហារដែលមានខ្លាញ់ omega-6 និង omega-3
២. កាត់បន្ថយការសម្លឹងមើលកុំព្យូទ័រជាប់ៗគ្នា ប្ដូរមកវិញព្រិចភ្នែករៀងរាល់ ១ នាទីម្ដង។
៣. ព្យាយាមឱ្យខ្លួនប្រាណមានជាតិទឹកគ្រប់គ្រាន់។
៤. យកបង់រុំក្ដៅឧណ្ហៗមកស្អំលើភ្នែក ១ នាទី រួចយកម្រាមដៃឈ្លី ដើម្បីរំញោចក្រពេញទឹកភ្នែក៕

adverise with khmeread