World war 3 mikhail gorbachev warns of a russian nuclear war over ukraine 665x385

លោក​ម៉េ​ត​វ៉េ​ដេ​វ​ព្រមាន​ថា​ការបញ្ជូន​ទ័ពថ្មើរជើង​ចូល​ស៊ី​រីនឹង​អាច​បង្ក​ជា​សង្គ្រាមលោកលើកទីបី​

​    ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ការដាក់​ពង្រាយ​ទ័ពថ្មើរជើង​ក្នុងប្រទេស​ស៊ី​រី​អាច​នឹង​បង្ក​សង្គ្រាមលោកលើកទីបី​។ 

​    ​លោក ឌី​មេ​ទ្រី ម៉េ​ត​វ៉េ​ដេ​វ បាន​និយាយថា ប្រតិ​ប​ត្ត​ការ​ជើងគោក​នឹង "​ទាក់ទាញ​គ្រប់គ្នា​ឱ្យ​ចូលរួម​ក្នុង​សង្គ្រាម​មួយ​"​។ 

​    ​ប្រទេស​បច្ចុប្បន្ន​ដែល​ចូលរួម​ក្នុង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​មាន អង់គ្លេស បារាំង ហ្សកដានី អា​រ៉ា​ប៊ី​សា​អូឌីត តួ​ក​គី អារ៉ាប់​រួម​អេ​មី​រ៉ា​ត អូស្ត្រាលី និង​កាណាដា​។ 

​    ​នៅពេល​សួរ​អំពី​សំណើ​ថ្មីៗ​នេះ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​បញ្ជូន​កងទ័ព​ថ្មើរជើង លោក​បាន​និយាយថា "​អាមេរិក និង​ដៃគូ​អារ៉ាប់​របស់​យើង​ត្រូវ​ពិចារណា​ថា​តើ​យើង​ចង់បាន​សង្គ្រាម​អចិន្ត្រៃយ៍​មួយ​ឬក៏​អត់​"​។ 

​    ​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​មួយ​ចេញផ្សាយ​ដោយ​កាសែត​អាល្លឺម៉ង់ Handelsblatt លោក​ម៉េ​ត​វ៉េ​ដេ​វ​ក៏បាន​ធ្វើការ​រិះគន់​ផងដែរ​ចំពោះ​ការបដិសេធ​របស់​ពួក​មហាអំណាច​លោកខាងលិច​ក្នុងការ​សហការ​ជាមួយ​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​។ 

​    ​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា ទំនាក់ទំនង​នៅ​កម្រិត​ក្រសួងការពារជាតិ​ម្តង​ជាប់​ម្តង​ដាច់​។ 

​    ​ការអត្ថាធិប្បាយ​របស់​លោក​ធ្វើ​ឡើងខណៈ​ពួក​មហាអំណាច​ពិភពលោក​បានប្រកាស "​បទ​ឈប់​បាញ់​" នៅក្នុង​ប្រទេស​ស៊ី​រី​ក្នុង​កិច្ចព្រមព្រៀង​មួយ ដែល​ត្រូវបាន​ច្រានចោល​យ៉ាង​លឿន​ដោយ​ក្រុម​អ្នក​រិះគន់​ព្រោះ​វា​គ្មាន​តម្លៃ​ស្មើនឹង​ក្រដាស​ដែល​កិច្ចព្រមព្រៀង​នោះ​ព្រី​ន​ពីលើ​ផង​។ 

​    ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃឺ​រី បាន​និយាយ​កាលពី​យប់​ថ្ងៃ​សុក្រ​ថា "​ការផ្អាក​" ក្នុង​ជម្លោះ​រវាង​កងកម្លាំង​ស៊ី​រី និង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​លោកខាងលិច​នឹង​ចាប់ផ្តើម​មួយ​សប្តាហ៍​បន្ទាប់ពី​កិច្ចពិភាក្សា​អំពី​វិបត្តិ​នៅក្នុង​ទីក្រុង​មុយ​និ​ច​។ 

​    ​ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​គឺថា ទាំង​រដ្ឋាភិបាល​របស់​លោក​អាសាដ និង​ក្រុមប្រឆាំង​មិនបាន​និយាយថា ពួកគេ​នឹង​គោរព​បទ​ឈប់​បាញ់​នេះ​ឬក៏​អត់​នោះទេ​។ 

​    ​កិច្ចព្រមព្រៀង​នោះ​ក៏​មិនបាន​អនុវត្ត​ទៅលើ​ការវាយប្រហារ​របស់​រុស្ស៊ី​ដែល​កំពុង​គាំទ្រ​ការ​រុលទៅមុខ​ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​នោះដែរ​។​

​    ​ហើយ​វា​ក៏​ពុំបាន​រួមបញ្ចូល​ទាំង​ក្រុម ISIS និង​សម្ព័ន្ធមិត្ត​ក្រុម​អាល់​កៃ​ដា ហៅថា ចា​បាត អាល់​នូ​ស្រា (Jabhat al-Nusra) ដែល​កំពុង​គ្រង់​គ្រង​មួយផ្នែកធំ​នៃ​ប្រទេស​ស៊ី​រី និង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​វាយ​ប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី​នោះដែរ​៕ 

ប្រភព៖ ដេលីមែល

មតិយោបល់