អ្នកលេងអ៊ីនធឺណេតនៅឥណ្ឌូនេស៊ីរំភើបចិត្តពេកក្រៃ ពេលឮដំណឹងថា តារាកូនជ្រូកជប៉ុនមកថតរឿងដល់រដ្ឋធានីរបស់ខ្លួន

យើងអាចមើលដឹងថា បុរសឥណ្ឌូនេស៊ី គឺញៀនមើលរឿងកូនជ្រូកជប៉ុន។ តារាសម្ដែងរបស់ក្រុមហ៊ុន JAV នាង Hitomi Tanaka បានលាតត្រដាងថា មានទីក្រុងចំនួនបី ដែលនាងមានចំនួនអ្នកគាំទ្រច្រើនបំផុតលើ Instagram ហើយពួកគេគឺជាបុរសឥណ្ឌូនេស៊ីក្នុងនោះក៏មានទីក្រុង Jakarta ដែរ។

ប៉ុន្តែមើលទៅហាក់បីដូចជា ប្រទេសឥណ្ឌូនេស៊ីនឹងមានអ្នកគាំទ្រថ្មីឆាប់ៗនេះ។ នាង​ Sailor Amane ហៅក្រៅថា Sarah Amane បានបង្កឱ្យមានការភ្ញាក់ផ្អើលរួចជាស្រេចទៅហើយនៅលើអ៊ីនធឺណេត ដោយសារតែនាងគឺជាតារាកូនជ្រូកបង្ហាញខ្លួនមុនគេនៅទីក្រុង Jakarta។

អ្នកលេងអ៊ីនធឺណេតម្នាក់បានចែករំលែករូបភាព បង្ហាញពីតារាកូនជ្រូករូបនេះមកថតរឿងនៅ Jakarta ។

ហើយផុសនេះភ្លាមៗបានល្បីពេញអនឡាញ ប៉ុន្ដែឥឡូវមានការបដិសេធមួយថា មិនមានតារាកូនជ្រូកណាមកសម្ដែងរឿងនោះទេ ដោយសារតែរឿងអាសអាភាសមិនស្របច្បាប់ក្នុងប្រទេសនេះ។ ហើយគេនឹងស្វែងរកជំនួយអន្តរជាតិដើម្បីស៊ើបមើលរឿងនេះ ថាតើថតនៅទីណា។

ជាការពិត វីដេអូនោះពិតជាថតនៅប្រទេសនេះមែន ហើយមានចំណងជើងថា “Get spin off in Jakarta”។ ហើយតារាសម្ដែងក៏ត្រូវបានគេឃើញនៅព្រលានយន្តហោះ Soekarno-Hatta International Airport មុនពេលនាងមកលេងស្រុក Kota Tua៕

adverise with khmeread