សារធាតុមួយក្នុងស្រាក្រហម ជួយខួរក្បាលឱ្យនៅក្មេង

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា សារធាតុមួយដែលរកឃើញក្នុងស្រាក្រហមអាចជួយរក្សាខួរក្បាលនៅក្មេង ដែលស្រដៀងនឹងវិធីសាស្ត្រហាត់ប្រាណ និងរបបអាហារកាល់ឡូរីទាបដែរ។

យោងតាមក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Virginia Tech Carilion Research Institute បានឱ្យដឹងថា សារធាតុឈ្មោះ "Resveratrol" ដែលកើតឡើងជាធម្មជាតិក្នុងសំបកផ្លែឈើដោយដូចជា ទំពាំងបាយជូរ ផ្លែប្លូបឺរី និង ផ្លែម៉ាល់បឺរី អាចជួយសាច់ដុំបត់បែនបានល្អ និងជួយការពារទំនាក់ទំនងរវាងណឺរ៉ូនក្នុងខួរក្បាល។

ការធ្វើតេស្តលើកណ្ដុរចំណាស់បានបង្ហាញថា សារធាតុ "Resveratrol" បានពន្យឺតការកើនអាយុខួរក្បាលយ៉ាងប្រសើរ ដោយការពារសរសៃប្រសាទឈ្មោះ "Neuromuscular Junctions" ដែលបញ្ជូនតសញ្ញាចលនាពីខួរក្បាលទៅសាច់ដុំ។

កណ្ដុរដែលត្រូវបានផ្ដល់នូវសារធាតុ "Resveratrol" ពីអាយុមួយឆ្នាំ មានសរសៃប្រសាទ "Neuromuscular Junctions" ក្មេងនៅអាយុពីរឆ្នាំជាងកណ្ដុរដែលគ្មាន។

ស្រាក្រហមមានផ្ទុកសារធាតុ "Resveratrol" ច្រើនជាងស្រាធម្មតា ដោយសារវាត្រូវបានត្រាំជាមួយសំបកទំពាំងបាយជូរ។

ទោះយ៉ាងណា គ្រឿងស្រវឹងមិនមានផ្ទុកសារធាតុ "Resveratrol" គ្រប់គ្រាន់ដើម្បីបញ្ចៀសវ័យចំណាស់ឡើយ។ ជំនួយការសាស្ត្រាចារ្យ លោក Gregorio Valdez បាននិយាយថា ក្នុងស្រាក្រហម សារធាតុ "Resveratrol" មានចំនួនតិចដែលលោកអ្នកមិនអាចផឹកវាគ្រប់គ្រាន់ក្នុងជីវិតដើម្បីទទួលបានអត្ថប្រយោជន៍ដែលក្រុមអ្នកស្រាវជ្រាវរកឃើញក្នុងកណ្ដុរពេលឱ្យ សារធាតុ "Resveratrol" នោះទេ។

លោក Gregorio Valdez បាននិយាយថា "ការសិក្សាទាំងនេះគឺស្ថិតក្នុងកណ្ដុរ ហើយខ្ញុំសូមព្រមានអ្នករាល់គ្នាកុំបំផ្លាញរាងកាយខ្លួនឯងដោយគិតតែពីខំប្រឹងស្រូបយកសារធាតុ Resveratrol គ្រប់ទម្រង់ទាំងអស់"៕

adverise with khmeread