អូស្ត្រាលីដាក់យុទ្ធសាស្ត្រមួយ ជួយឱ្យអ្នកបើកបរគ្រប់រូបស្វាងចែស មិនចេះងងុយដេកតាមផ្លូវឡើយ

ក្រៅពីថ្នាំ និងជាតិអាល់កុល ការធុញទ្រាន់គឺជាមេបង្កគ្រោះថ្នាក់តាមដងផ្លូវមួយដែរ។ អ្នកបើកបរទំនងជាងងុយគេង ខណៈដែលបើកបរតាមផ្លូវដោយសារតែធុញទ្រាន់។ ប្រហែលការធុញទ្រាន់នៅតែបន្តរហូតធ្វើឱ្យអ្នកងងុយគេងតាមផ្លូវ ហើយវាក៏បង្កឱ្យអ្នកមានគ្រោះថ្នាក់រហូតដល់ស្លាប់ផងដែរ។

រឿងគួរឱ្យចាប់អារម្មណ៍គឺ ប្រទេសអូស្រ្តាលីទទួលស្គាល់ថាការធុញទ្រាន់បង្កការគំរាមកំហែង ហើយពួកគេបានចេញយុទ្ធសាស្រ្តមួយ ដែលយ៉ាងហោចណាស់ជួយឱ្យអ្នកបើកបរមិនងងុយគេង។ តើយុទ្ធសាស្រ្តនោះជាអ្វី? គឺពួកគេបានដំឡើងស្លាកសញ្ញាចរាចរណ៍ជាច្រើន ដែលមានសំណួរនៅលើវា។ ស្ដាប់មើលទៅគំនិតនេះដូចជាគួរឱ្យចង់សើច ប៉ុន្ដែវាពិតជាមានប្រសិទ្ធភាពមែន។

គេមិនអាចបដិសេធបានឡើយ ដែលប្រទេសអូស្រ្តាលីគឺជាប្រទេសមួយក្នុងលោក មានគំនិតប្លែកអស្ចារ្យ៕

adverise with khmeread