កុំចេះតែហ៊ាន!!! ហាត់សមលើរលកសមុទ្រធំៗអំឡុងព្យុះសង្ឃរា ដើម្បីក្លាយជាអ្នកជិះក្តារលើទឹកអាជីពសម្រាប់កីឡាអូឡាំពិក...ត្រូវស្លាប់យ៉ាងវេទនា

អ្នកជិះក្តារលើទឹកសមុទ្រអាជីពវ័យ ១៦ឆ្នាំម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីព្យាយាមប្រឡែងលេងជាមួយនឹងរលកយក្ស អំឡុងមានឥទ្ធិពលព្យុះ Irma ដ៏អាក្រក់។

Zander Venezia បានធ្លាក់ចូលទៅក្នុងថ្មប៉ប្រះទឹក កន្លែងដែលបានធ្វើឱ្យគាត់សន្លប់ និងលង់ទឹកនៅក្នុងប្រទេសបាបាដូសកាលពីថ្ងៃអង្គារ។

ក្មេងជំទង់ ដែលមានបំណងប្រាថ្នាប្រកួតប្រជែងក្នុងកីឡាអូឡាំពិករូបនេះ បានហោះទៅកាន់តំបន់កោះការ៉ាអ៊ីពនេះ​ ជាមួយនឹងអ្នកជិះក្តារអាជីពដទៃទៀតដើម្បីជិះនៅលើរលកដ៏សម្បើមប្រភេទទី៥ បង្កើតឡើងដោយព្យុះនេះ៕

adverise with khmeread