ខានថតរឿងជាង ២ ឆ្នាំ ឥឡូវ Jolie ប្រកាសថាវិលត្រឡប់មកថតរឿងវិញ ដើម្បីរកប្រាក់ចិញ្ចឹមកូនទាំង ៦

ពីរឆ្នាំកន្លងហើយចាប់តាំងពីលោកស្រី Angelina Jolie បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្នាតធំជាលើកចុងក្រោយ ហើយលោកស្រីហាក់នឹងត្រឡប់មកសម្ដែងម្ដងទៀត។

​បន្ទាប់ពីធ្វើជាផលិតករនិងអ្នកដឹកនាំនាប៉ុន្មានឆ្នាំនេះ តារាសម្ដែងវ័យ ៤២ ឆ្នាំរូបនេះបានបញ្ជាក់ថា នឹងវិលត្រឡប់មកសម្ដែងវិញ ដោយដើរតួក្នុងរឿងរបស់ Disney ឆ្នាំ ២០១៤ គឺ "Maleficent" វគ្គពីរ។

លោកស្រី Jolie បានពណ៌នាការចូលខ្លួនក្នុងវិស័យភាពយន្តវិញជាមួយវេបសាយ Deadline យ៉ាងដូច្នេះថា "ឥឡូវខ្ញុំជាអ្នករកចំណូលសម្រាប់គ្រួសារដូច្នេះដល់ពេលហើយ។ យើងបានធ្វើការលើស្គ្រីបហើយរឿងនេះនឹងក្លាយជារឿងភាគថ្មីដ៏ជោគជ័យ"។

លោកស្រី Jolie  ដែលធ្វើឱ្យមេធ្មប់មានជីវិតវិញ ក្នុងរឿងឆ្នាំ ២០១៤ បានទទួលជោគជ័យយ៉ាងសម្បើម និងរកចំណូលបាន ៧៥០ លានដុល្លារទូទាំងពិភពលោក៕
 

adverise with khmeread