Andres Iniesta បដិសេធព័ត៌មានចុះកិច្ចព្រមព្រៀងថ្មីជាមួយ Barcelona

          ខ្សែបម្រើ Andres Iniesta បាន​បដិសេធ​ព័ត៌មានដែលថា ខ្លួន​នឹង​ចុះ​កិច្ច​ព្រមព្រៀងថ្មី​ជាមួយក្រុម Barcelona ស្របពេលដែលប្រ​ធាន​ក្លឹបលោក Josep Bartomeu កំពុងរងសម្ពាធកាន់តែខ្លាំង​។

          លោក Josep Bartomeu ត្រូវបានបោះ​ឆ្នោត​សម្តែងការមិន​ទុកចិត្ត ស្រប​ពេលក្រុម​អ្នក​ប្រ​ឆាំង​ព្យាយាម​ជំរុញឲ្យ​មាន​ការបោះឆ្នោត​។ ក្នុងបំណងដើម្បី​រក្សា​ការ​ងារ​របស់​ខ្លួនប្រធានក្លឹបរូបនេះបានអះអាងកាលពីប៉ុន្មានថ្ងៃចុង​ក្រោយ​ថា ទាំង​ Lionel Messi និង Iniesta គ្រោងនឹងបន្ត​អនាគត​ជាមួយ Barcelona ។

          ​ Iniesta ធ្វើ​បាន​ល្អ​អំឡុង​ពេល​ប្រកួត​អន្តរជាតិហើយជួយបានឲ្យ​ក្រុម​អេ​ស្ប៉ាញ​នេះ​យក​ឈ្នះ​ក្រុម​អ៊ីតាលី​៣-០ និង​ឈ្នះក្រុម Liechtenstein ៨-០។ មាន​ការ​សួរ​នាំ​ថា តើ​ជាការពិតឬដែលថា បានចុះកិច្ចព្រមព្រៀង​​លើ​កិច្ច​សន្យា​ថ្មី? Iniesta បានឆ្លើយ​តបយ៉ាងច្បាស់ថា “គ្មានទេ”។

          ការសម្រេចចិត្តមិនចុះកិច្ចព្រមព្រៀងថ្មី​បន្តនៅ Bacelona របស់ Iniesta អាចក្លាយ​ជា​រឿងដ៏ភ្ញាក់ផ្អើលមួយ​ ដោយសារ​ Iniesta កីឡាករឆ្នើមម្នាក់ក្នុង ចំណោមកីឡាករឆ្នើម​បំផុតក្នុង​ពិភព​លោក​ដែលនឹង​ចាកចេញពី Barccelona ​ដោយ​អត់តម្លៃខ្លួន​ផ្ទេរនៅ​ររដូវក្តៅឆ្នាំ​ក្រោយ៕

adverise with khmeread