ស្រីស្អាតរហស្សនាម "នារីដែក" លាលែងពីតំណែងអ្នកចាត់ការទូទៅជម្រើសជាតិថៃអាយុក្រោម ២៣ ឆ្នាំ ទៅរៀបចំឈុតធំឱ្យរឹតតែខ្លាំងវិញ

អ្នកចាត់ការទូទៅជម្រើសជាតិថៃអាយុក្រោម ២៣ ឆ្នាំលោកស្រី Watanya Wongopasi បានលាលែងពីតំណែងដើម្បីសម្រួលដល់ការរៀបចំឡើងវិញនៃក្រុមជម្រើសជាតិឈុតធំថៃ ដែលបានផ្ដួចផ្ដើមដោយសមាគមបាល់ទាត់ថៃ (FAT)។

លោកស្រីបានធ្វើការសម្រេចបែបនេះបន្ទាប់ពីពិភាក្សាជាមួយប្រធាន FAT លោក Somyot Poompanmuang កាលពីថ្ងៃសុក្រម្សិលមិញ។

ក្រោមការរៀបចំឡើងវិញ ក្រុមថៃនឹងលែងមានអ្នកចាត់ការទូទៅ ហើយនឹងមានតែគ្រូបង្វឹក​បង្គោល ដែលស្របទៅនឹងការអនុវត្តជាអន្តរជាតិ។ in line with international practices។ ក្រៅពីជម្រើសក្រោមអាយុ ២៣ ឆ្នាំ ក្រុមមួយទៀតជាមួយអ្នកចាត់ការម្នាក់គឺជាក្រុមជម្រើសជាតិស្រីរបស់លោកស្រី Nualphan Lamsam។ អ្នកទាំងពីរត្រូវគេឱ្យរហស្សនាមជា "នារីដែក" នៃបាល់ទាត់ថៃ។

លោកឧត្ដមសេនីយ៍ Somyot Poompanmuang បានថ្លែងថា លោកស្រី Watanya បានសម្រេចលាលែងនៅថ្ងៃសុក្រដើម្បីត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្ដូរឈុតធំថៃ៕


adverise with khmeread