adverise with khmeread 0

ក្រុម​ចម្រៀង​ល្បីៗ​ជើងចាស់​របស់ K-Pop ជាច្រើន​ក្រុម​ប្រឈមមុខ​នឹង​ការរំសាយ​ក្រុម​នាពេល​ឆាប់ៗ​ខាងមុខនេះ​

​ខណៈដែល​ឆ្នាំ​ថ្មី​បានទទួល​ក្រុម​ចម្រៀង​ថ្មី​ដែល​ទើបនឹង​រះ​ជាច្រើន​ក្រុម ក្រុម​តារាចម្រៀង​ចាស់ៗ​ក៏ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ការ​ផុតកំណត់​កុងត្រា​ផងដែរ​នាពេលខាងមុខ​។​

​ជាក់ស្តែង​ក្រុម​តារាចម្រៀង​ស្រី​ដ៏​ល្បីល្បាញ KARA ត្រូវបាន​រំសាយ បន្ទាប់ពី​សមាជិក​ក្នុង​ក្រុម​បីនាក់​ត្រូវបាន​ផុតកំណត់​កុងត្រា​របស់​ពួកគេ​ជាមួយ​ផលិតកម្ម DSP Media ។ អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​បាននាំគ្នា​ជជែក​អំពី​ក្រុម​ចម្រៀង​ជើងចាស់​ល្បីៗ ៦ ក្រុម​ផ្សេងទៀត​ដែល​បច្ចុប្បន្ន​ពួកគេ​ក៏​ស្ថិតក្នុង​ស្ថានភាព​នេះដែរ​។  

​ស្រប​ពេលដែល​ក្នុង​ឆ្នាំ ២០១៦ នេះ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​កុងត្រា​របស់​ពួកគេ ក្រុម​តារាចម្រៀង​ដែល​ធ្លាប់​ទទួលបាន​ការគាំទ្រ​ពីមុនៗ​នឹងត្រូវ​មានការ​បន្ត​កិច្ចសន្យា​ថ្មី​របស់​ពួកគេ​ជាបន្ទាន់ ឬក៏​ត្រូវ​ចែកផ្លូវ​គ្នា​ចាក​ចេញពី​ក្រុម​ចម្រៀង​របស់​ពួកគេ ឬ​ត្រូវ​សម្រេចចិត្ត​ស្វែងរក​ផលិតកម្ម​ថ្មី​សម្រាប់​បន្ត​អាជីព​ពួកគេ​បន្តទៀត​នាពេលខាងមុខ​៕

​ក្រុម​ចម្រៀង​ស្រី​

១. Secret

២. f(x)

៣. 2NE1

៤. Rainbow

៥. 4MINUTE

​ក្រុម​ច្រៀង​ប្រុស 

១. BEAST

adverise with khmeread
ប្រភព៖ koreanboo

មតិយោបល់