ផឹកដាច់យប់ បើកម៉ូតូរេពេញផ្លូវត្រូវប៉ូលិសឃាត់...ពេលឆ្លើយសំណួរប៉ូលិស កប់យោបល់!

សំណើច៖ នៅថ្ងៃមួយមានបុរសចំណាស់ម្នាក់ត្រូវប៉ូលិសឃាត់នៅម៉ោងពីរទៀបភ្លឺ ហើយត្រូវបានសួរថាតើគាត់កំពុងធ្វើដំណើរទៅណានៅវេលាយប់ថ្មើរនេះ។

បុរសចំណាស់បានតបវិញថា "ខ្ញុំធ្វើដំណើរដើម្បីចូលរួមម៉ោងសិក្សាអំពីល្បែងស៊ីសង ស្រីពេស្យា ការប្រើគ្រឿងស្រវឹង និងផលប៉ះពាល់អំពីបញ្ហាទាំងនេះលើរាងកាយមនុស្ស ក៏ដូចជាការជក់បារី និងការចូលផ្ទះយប់ជ្រៅ"។

បន្ទាប់មកមន្ត្រីប៉ូលិសបានសួរថា "អ៊ីចឹងមែនក៏អី? នរណាគេបង្រៀននៅកណ្ដាលអាធ្រាត្របែបនេះ"?

បុរសចំណាស់បានតបវិញថា "ប្រពន្ធខ្ញុំ"៕

adverise with khmeread