មនុស្សភាគច្រើនរកតែវិធីសម្រកទម្ងន់ ចុះអ្នកស្គមវិញ រកវិធីយ៉ាងណាដើម្បីឡើងទម្ងន់? អាហារ ៥​ មុខអាចជួយបាន

មានមនុស្សជាច្រើនកំពុងនិយាយអំពីការសម្រកទម្ងន់ ប៉ុន្ដែលើកនេះយើងនឹងលើកជូនពីវិធីសាស្រ្តបង្កើនទម្ងន់វិញម្ដងសម្រាប់អ្នកដែលស្គមស្គាំង។ ហើយអ្នកដែលចង់បន្ថែមសាច់ដុំធំៗ ឬមានសាច់មានឈាម របបអាហារខាងក្រោមនេះ គឺជារបស់អ្នកហើយ។

១. បាយ ៖ បាយមានផ្ទុកកាល់ឡូរី ១៣០ ក្នុង ១០០ ក្រាម។ ពិសាបាយឱ្យបានច្រើនៗអាចជួយឱ្យទម្ងន់ឆាប់កើន។

២. បឺរសណ្ដែកដី ៖ ក្នុងគោលបំណងចង់ឡើងទម្ងន់ គឺបឺរសណ្ដែកដីអាចជួយបាន។ អ្នកគ្រាន់តែពាសវាជាមួយនឹងនំបុ័ងពិសារាល់ថ្ងៃជាការស្រេច។

៣. ត្រីធូណា ៖ វាមិនត្រឹមតែជាត្រីផ្ដល់នូវសុខភាពល្អនោះទេ ថែមទាំងជួយឱ្យអ្នកកើនទម្ងន់ទៀតផង ហើយវាមានប្រូតេអ៊ីន និងខ្លាញ់អូមេហ្គា-៣ ជួយដល់ការចងចាំ និងសាច់ដុំផងដែរ។

៤. ទឹកដោះគោស្រស់ ៖ ប្រសិនបើចង់ឡើងទម្ងន់ ជ្រើសរើសទឹកដោះគោដែលមានជាតិខ្លាញ់ខ្ពស់។ រួចពិសាវាមួយកែវជារៀងរាល់ថ្ងៃដើម្បីពង្រឹងឆ្អឹង សក់ និងប្រព័ន្ធភាពស៊ាំ។

៥. ស៊ុត ៖ ប្រសិនអ្នកមិនចេះបរិភោគស៊ុតឆៅទេ អ្នកអាចស្ងោរវាបរិភោគបាន ដើម្បីទទួលបានប្រូតេអ៊ីន និងសារធាតុផ្សេងៗទៀតជួយបង្កើតសាច់ដុំ និងបង្កើនទម្ងន់។ ប៉ុន្ដែចាំថា កុំបរិភោគច្រើនពេក ព្រោះអាចឡើងជាតិកូឡេស្ដេរ៉ុលបាន។ អ្នកគ្រាន់តែបរិភោគវា ៣ ទៅ ៤ ដងក្នុងមួយសប្ដាហ៍គឺគ្រាប់គ្រាន់ហើយ៕

adverise with khmeread