សង្កើចខាំ ជួនកាល កើតអាឡែរស៊ី ធ្វើឱ្យរមាស់ដដែលៗ នៅម៉ោងដែលសង្កើចខាំ! ធ្វើយ៉ាងណាទើបបាត់?

សង្កើតកើតមាននៅតំបន់ក្តៅហើយសើម និងតំបន់ត្រូពិច ហើយវាចូលចិត្តលាក់ខ្លួននៅកន្លែងសើមៗ ដូចជា ប៉ុង ស្រោមខ្នើយ ស្រោមពូក ពូក គែមគ្រែ...។ សត្វសង្កើចគឺជាសត្វចង្រៃផុតលេខហើយ ព្រោះវាអាចកកើតយ៉ាងលឿន និងផ្លាស់ទីបានយ៉ាងរហ័ស ពីកន្លែងមួយទៅកន្លែងមួយទៀត ដូចជានៅតាមគ្រឿងសង្ហារឹម វ៉ាលិស សម្លៀកបំពាក់ និង ពូកប្រើរួចជាដើម។ កង្វះអនាម័យគ្រឿងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ក៏ជាហេតុបង្កឱ្យមានសង្កើចដែរ។

ពេលដែលសង្កើចខាំ វាបង្កឱ្យស្បែកឡើងកន្ទួលក្រហម និង រមាស់ខ្លាំងបំផុត។ អ្នកខ្លះមានអាឡែរស៊ីជាមួយសង្កើច គឺដឹងតែរមាស់នៅម៉ោងដែលវាខាំ រៀងរាល់ថ្ងៃ។ ដើម្បីកាត់បន្ថយអាឡែរស៊ី ឬ បំបាត់រមាស់ខ្លាំងពីការដែលសង្កើចខាំ លោកអ្នកអាចជ្រើសរើសប្រេងឡាវិនឌ័រ (Lavender Oil) ឬ ប្រេងដើមតែ (Tea Tree Oil) មកលាបលើស្បែក ដោយបន្តក់វាពីរបីដំណក់ ហើយវានឹងជួយបន្ថយអាការៈរមាស់ និង អាឡែរស៊ី។

លោកអ្នកអាចលាយប្រេងនេះជាមួយទឹកល្មម ហើយបាញ់វាតាមគែមគ្រែ កន្លុកកន្លៀតផ្សេងៗ ក៏អាចបំផ្លាញពូជសត្វចង្រៃនេះបានដែរ៕

adverise with khmeread