មុខមានស្នាមមុនបែបនេះ កុំព្រួយ វិធីធម្មជាតិសាមញ្ញៗក៏អាចបំបាត់បានដែរ!

មុខមានស្នាមមុនប្រហោង ឬ ខ្មូត អាចបំបាត់បានតាមរយៈថ្នាំពេទ្យ ឬ ការកែសម្រស់ ប៉ុន្តែក៏នៅមានវិធីធម្មជាតិងាយៗ អាចបំបាត់ស្នាមមុនបែបនេះបានដូចគ្នា។ ជម្រើសគឺអាស្រ័យលើលោកអ្នកប៉ុណ្ណោះថាតើគួរជ្រើសយកមួយណាល្អជាង។

១. ក្រូចឆ្មា
ច្របាច់ក្រូចឆ្មាបន្តិចដាក់បាតដៃ រួចត្រដុសលើស្នាមមុន ទុកចោល ៥ ទៅ ៦ នាទី សឹមលាងទឹកចេញ។ ប្រសិនបើទ្រាំក្រហាយមិនបានទេ លាងទឹកចេញជាបន្ទាន់។ លើកក្រោយ លាយទឹកក្រូចឆ្មាជាមួយទឹកធម្មតាបន្តិច ដើម្បីកាត់បន្ថយក្រហាយ ហើយត្រដុសវានៅផ្ទៃមុខដែលមានប្រហោងមុន។

២. ទឹកខ្មេះប៉ោម ឬ ទឹកខ្មេះសរីរាង្គ
អ្នកដែលធ្លាប់ប្រើទឹកខ្មេះប៉ោមព្យាបាលមុន សរសើរមិនដាច់ពីមាត់ឡើយនូវប្រសិទ្ធភាពរបស់វា។ លាយទឹកខ្មេះប៉ោម១ភាគ និង ទឹក ៣ ភាគ រួចយកសំឡីជ្រលក់ ហើយជូតពីលើស្នាមមុន មុនពេលចូលគេង ហើយព្រឹកឡើងសឹមលាងមុខចេញ។

៣. ទឹកឃ្មុំ
ទឹកឃ្មុំក៏មានប្រសិទ្ធភាពបំបាត់ស្នាមមុនប្រហោងដែរ នេះដោយសារតែវាសម្បូរសារធាតុប្រឆាំងបាក់តេរី និង ប្រឆាំងរលាក។ អ្នកខ្លះលាយទឹកឃ្មុំ និង យ៉ាអួ ទើបឆាប់បាត់ស្នាម។ លាបលើមុខ ទុកចោលកន្លះម៉ោង សឹមលាងទឹកចេញ។

៤. ល្ហុង
ល្ហុងទុំមានអត្ថប្រយោជន៍ព្យាបាលមុន នេះគឺដោយសារតែសារធាតុប្រឆាំងរលាករបស់វា។ យកល្ហុងមួយចំណិតល្មម បុកឱ្យម៉ដ្ត រួចបៀកឱ្យជិតពេញមុខ ទុកចោល ១៥ ទៅ ២០ នាទី សឹមលាងទឹកចេញ៕

adverise with khmeread