ស្គាល់ចេកនេះទេ? ឃើញអ៊ីចឹងទេ តែប្រយោជន៍ដល់ហើយ...

ផ្លែឈើ គឺជារបស់ដែលមនុស្សបរិភោគច្រើនជាងគេលើពិភពលោកនេះ។ ប៉ុន្ដែអ្នកដែលស្គាល់ចេកលក្ខណ៍ទេ?

ចេកលក្ខណ៍មានផ្ទុកសារធាតុបីប្រភេទក្នុងនោះរួមមាន ជាតិស្ករ ជាតិផ្អែមមានក្នុងទឹកឃ្មុំ និងគ្លុយកូស។ ហើយវានៅមានផ្ទុកសារធាតុផ្សេងទៀតដូចជា ថាមពល វីតាមីនចម្រុះ និងជាតិរ៉ែចម្រុះ ដែលផ្ដល់នូវថាមពលនិងអត្ថប្រយោជន៍ដល់មនុស្ស។

ចេកប្រភេទនេះមានសារធាតុមានតម្លៃខ្ពស់ និងមានប៉េតាប៉ូតាស្យូម ការ៉ូទីន និងវីតាមីន C ខ្ពស់។

ត្រឹមតែចេកមួយផ្លែវាផ្ទុកប៉ូតាស្យូមដល់ទៅ ៤០០ មិល្លីក្រាមឯណោះ ដែលនេះមានន័យថាវាផ្ដល់ឱ្យរាងកាយមនុស្ស ១១ ភាគនៃសារធាតុរ៉ែ និងអេឡិចត្រូលីត្រ។ ហើយប៉ូតាស្យូម ក៏ជួយដល់បេះដូង សាច់ដុំ និងមុខងារប្រព័ន្ធរំលាយអាហារផងដែរ។

ចេកលក្ខណ៍ក៏សម្បូរទៅដោយជាតិសរសៃជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងទឹកនោមផ្អែមប្រភេទ ២ផងដែរ៕

adverise with khmeread