Facebook បិទស្ប៉តវីដេអូពាណិជ្ជកម្មអាវទ្រនាប់ ធ្វើឱ្យម្ចាស់ក្រុមហ៊ុនខាតឡុងចុង

Facebook បានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មអាវទ្រនាប់មួយ។

ពាណិជ្ជកម្មនោះបង្កើតឡើងដោយក្រុមហ៊ុន Berlei Australia បង្ហាញពីរូបភាពសុដន់ស្រ្តីដែលព្យាយាមពាក់អាវទ្រនាប់គ្រប់ប្រភេទដើម្បីឱ្យមានភាពស្រស់ស្អាតរៀងៗខ្លួន។

វីដេអូប្រមាណជា ៤៥ វិនាទី បង្ហាញស្រ្តីខំព្យាយាមពាក់អាវទ្រនាប់ ដែលមិនត្រូវនឹងទំហំរបស់ខ្លួន និងគួរឱ្យអាម៉ាស់បំផុត នៅពេលការព្យាយាមនោះមិនបានផល។

ពាណិជ្ជកម្មនេះបានចាក់ដោតបេះដូងស្រ្តីទូទាំងសាកលលោក ប៉ុន្ដែ Facebook បែរជាចាត់ទុកវាគឺជាការបៀតបៀនភេទ ល្មើសនឹងច្បាប់របស់ក្រុមហ៊ុនខ្លួនទៅវិញ។ ហើយក្រុមហ៊ុន Berlei ក៏បានតវ៉ាអំពីការហាមឃាតនោះទៅ Facebook ប៉ុន្ដែការស្នើនោះត្រូវបានបដិសេធ។ ហើយអ្នកអាចមើលវីដេអូពាណិជ្ជកម្មតាមរយៈយូធូបខាងក្រោមនេះ៕

adverise with khmeread