adverise with khmeread 1

កំពូលតារាចម្រៀងអង់គ្លេស Sam Smith ស្រកទម្ងន់មើលសឹងមិនស្គាល់

គាត់មើលទៅហាក់ដូចជាខុសប្លែកជាងកាលពីឆ្នាំមុនៗ បន្ទាប់ពីគាត់បានសម្រេចចិត្តកំណត់ការរបបទទួលទានអាហាររបស់គាត់។

ទោះជាយ៉ាងណាក្តី បណ្តាអ្នកគាំទ្រ Sam Smith កំពុងមានការព្រួយបារម្ភ ប្រហែលជាតារាចម្រៀងរូបនេះបាត់បង់ទម្ងន់ច្រើនលើសលប់ពេកស្ទើរមិនគួរឱ្យជឿ បន្ទាប់ពីគាត់បានបង្ហោះរូបភាពមួយសន្លឹករបស់ខ្លួនគាត់មើលទៅហាក់ដូចជាស្គមខុសធម្មតានៅលើបណ្តាញសង្គម Instagram ផ្ទាល់របស់គាត់។

តារាចម្រៀងវ័យ ២៣ ឆ្នាំរូបនេះបង្ហាញរូបថតមួយសន្លឹករបស់រូបគាត់ដែលបានស្លៀកពាក់អាវយឺតឆ្នូត ជាមួយនឹងការបង្ហាញនូវស្ទីលសក់ថ្មីខុសប្លែកពីធម្មតា ដោយគាត់បានឈរនៅខាងក្រៅរានហាលនៃប្លុកផ្ទះល្វែងមួយក្នុងរដ្ឋ California ។

បណ្តាអ្នកគាំទ្រតារាចម្រៀងសញ្ជាតិអង់គ្លេសរូបនេះជាច្រើនម៉ឺននាក់នាំគ្នាបញ្ចេញមតិស្រដៀងៗថា "មើលសឹងមិនស្គាល់" បើធៀបទៅនឹងរូបរាងអតីតកាលរបស់គាត់នៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងនៅលើវិថីសិល្បៈកាលពីឆ្នាំ ២០១៤ ៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់