លោក Ronald Koeman បង្ហាញការខកចិត្តចំពោះទង្វើរបស់កីឡាករ Wayne Rooney

គ្រូបង្វឹក​របស់​ Everton លោក Ronald Koeman បាន​បង្ហើបប្រាប់​ថា ខ្សែ ប្រយុទ្ធចាស់វស្សា Wayne Rooney នឹងមិនត្រូវ​បាន​​ដកចេញពី​ក្រុមជម្រើស របស់ក្រុម Everton ទេ បើទោះបីជា​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទបើក​បរ​ពេល​ស្រវឹងស្រាក៏ដោយ។

Rooney នឹង​ត្រូវចូលរួមក្នុងការប្រកួត​ជាមួយក្រុម Spurs នៅ​ចុងសប្តាហ៍​នេះ ប៉ុន្តែ​អះអាងថា លោកនឹងតាមឃ្លាំមើលខ្សែប្រយុទ្ធរូប​នេះ​យ៉ាងដិតដល់​ទាំង​សុខភាព​និង​ស្ថានភាពផ្លូវចិត្ត។

អតីត​ខ្សែប្រយុទ្ធជម្រើស​ជាតិ​អង់គ្លេស​និងក្រុម​ Man Utd រូប​នេះ​ប្រឈម​នឹង​ការកោះហៅ​ឡើង​តុលាការនៅថ្ងៃទី​១៨​ខែ​កញ្ញានេះក្នុងបទ​ចោទប្រកាន់​របស់​ប៉ូលិស​ជុំវិញ​ការ​បើក​បរក្នុងស្ថានភាពស្រវឹង។

លោក Koeman បាន​ចេញសេចក្តី​ថ្លែង​ការណ៍​មួយ​សារភាព​ថា លោកខក ចិត្ត​ចំពោះព័ត៌មាន​ស្តីពីការ​ប្រព្រឹត្តិល្មើស​របស់កីឡាកររូបនេះ ប៉ុន្តែលោកបាន​បង្ហើបប្រាប់ថា ខ្សែប្រ​យុទ្ធរូបនេះ​នឹង​រក្សាតំណែងក្នុងក្រុម​ជម្រើស​សម្រាប់​ជំនួប​ជាមួយ​ក្រុម Tottenham នៅ​ពហុកីឡាដ្ឋាន Goodison នៅ​ថ្ងៃសៅរ៍ដដែល។

គ្រូបង្វឹក​សញ្ជាតិ​ហូឡង់​រូបនេះ​បាន​ពន្យល់ថា “​Rooney នឹង​លេងនៅ​ថ្ងៃ​សៅរ៍​នេះ។ ប៉ុន្តែប្រសិន​បើ​ខ្ញុំដឹង​ថា Rooney មាន​បញ្ហា​សុខភាព ​ឬមាន​បញ្ហា​ស្មារតី​នោះ ខ្ញុំនឹងមិនដាក់​ឲ្យ​គាត់​លេងទេ”៕

adverise with khmeread