Barcelona ផ្តោតគោលដៅផ្ទេរចំពោះ Maxime Lopez របស់ក្លឹប Marseille បន្ទាប់ពីខកខានមិនអាចផ្ទេរ Coutinho

          បន្ទាប់ពីជួបរដូវកាល​ទិញដូរដ៏ខកចិត្តដែលធ្វើ​ឲ្យ Barcelona ​បាត់បង់កី ឡាករ​ឆ្នើម Neymar ឲ្យទៅក្លឹបបារាំង Paris Saint-Germain ហើយ​ Barcelona ក៏បរាជ័យក្នុងការ​ផ្ទេរខ្សែបម្រើ Philippe Coutinho របស់ក្រុម Livepool ទៀតដូ​ច្នេះ​ក្លឹបយក្សអេស្ប៉ាញ​បានត្រៀមខ្លួនស្វែងរក​គោលដៅថ្មីបន្តទៀត ។

          កិច្ចព្រមព្រៀងផ្ទេរ​ដ៏គួ​រឲ្យភ្ញាក់ផ្អើល​ក្នុងតម្លៃផ្ទេរ ១៩៨លានផោនររបស់ Neymar ទៅ​កាន់​​ពហុកីឡាដ្ឋាន Parc des Princes ធ្វើ​ឲ្យ​ក្រុម​ Barcelona ចាប់​ផ្តើម​បង្កើន​កិច្ច​ប្រឹងប្រែង​ផ្ទេរកីឡាករ Coutinho របស់​ Liverpool ប៉ុន្តែ​ពួកគេ​បាន​ត្រឹមតែខកចិត្តនៅថ្ងៃចុងក្រោយនៃរដូវកាលទិញដួរកីឡាករ​នេះ។

          ប៉ុន្តែ​នៅពេល​នេះ​ Barcelona បានបង្វែរចំណាប់អារម្មណ៍​ទៅលើ​កីឡាករ​នៅ​ក្លឹបបារាំង​វិញម្តង។ ពួកគេកំពុង​សម្លឹងឃើញកីឡាករ Maxime Lopez ដែល​ត្រូវនាំយក​មក​កាន់ពហុកីឡាដ្ឋាន Nou Camp ។

          Barcelona តាមឃ្លាំង​មើល​ Lopez ពេញរដូវកាល​មុន​ ហើយ​បាន​ធ្វើ​ការ​ប្រៀបធៀប​ Lopez ទៅនឹងកីឡាករ​ជើង​ចាស់ Xavi។ ទម្រង់លេង​របស់ Lopez នៅក្លឹប Marseille ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ទូទាំងអឺរ៉ុប​ ហើយ​អាចធ្វើ​ឲ្យ​Barcelona បង្ខំចិត្ត​ផ្ទេរ​កី​ឡាករ​រូប​នេះ​នៅ​ខែមករា​ បើទោះបីជា​ក្លឹប​នេះ​ត្រូវ​រង់ចាំរហូតដល់​រដូវក្តៅ​ឆ្នាំ​ក្រោយ​ក៏ដោយ៕

adverise with khmeread