គង់ ច័ន្ទស្រីមុំ និងស្វាមី កាន់តែពង្រីកជំនួញខ្លួនឲ្យរីកធំហើយ !

    ដោយ-ខ្មែររីដ 
    ភ្នំពេញ- កាលពីព្រឹកថ្ងៃទី៩ កញ្ញា ២០១៧ តារាសម្តែង អ្នកនាង គង់ ច័ន្ទស្រីមុំ នឹងស្វាមី បានចូលរួមសម្ពោធកាត់ខ្សែរបូ នូវសាខាថ្មី របស់ MOMO BY SREYMOM នៅសាខាខេត្តសៀមរាប គ្រាដែលតារាទាំងពីររូបនេះ បានសម្រេចចិត្តប្រកាសរកដៃគូសហការលក់នឹងចែកចាយបន្តនៅផលិតផលMOMO កាលពីពេលកន្លងមក។ 

    លោក គីម សីហា បាននិយាយថា ដោយមានការគាំទ្រ និងមានទំនុកចិត្តភាពជឿជាក់យ៉ាងច្រើនពីសំណាក់អតិថិជនទាំងក្នុងនិងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលជាហេតុតម្រូវឲ្យក្រុមហ៊ុនចាប់ផ្តើមប្រកាសរកដៃគូសហការក្នុងការទទួលសិទ្ធចែកចាយបន្តផលិតផលរបស់MOMO ។ 

    ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន MOMO BY SREYMOM នៅខេត្តសៀមរាបនៅថ្ងៃទី៩ កញ្ញា ២០១៧ ក្រុមហ៊ុនមានកិត្តិយសសូមប្រកាសជាសាធារណៈក្នុងការបើកតំណើរការជាផ្លូវការរបស់ MOMO BY SREYMOM សាខាខេត្តសៀមរាប ដែលមានទីតាំងនៅតាមបណ្តោយផ្លូវវិទ្យាល័យ អង្គរ ទល់មុខនឹងសាលាអន្តរជាតិ ភ្យូឈឺប្រាយ ហើយក៏ជាសាខាតាមបណ្តាខេត្តដំបូងគេរបស់ MOMO BY SREYMOM។ 

    គិតរហូតពេលនេះ មានរយៈពេល ៣ឆ្នាំហើយក្នុងការដំណើរការលក់ និងចែកចាយ ផលិតផល MOMO BY SREYMOM ។ MOMO BY SREYMOM ចែកចាយជាពីប្រភេទ រួមមានផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាង ហើយយីហោមួយនេះ ក៏បានតែនាំចូលផលិតផលថ្មីៗជាច្រើនទៀត MOMO Mascara MOMO Facial Mask និង MOMO Planc Expert ដោយគ្រប់ផលិតផលទាំងអស់ របស់MOMO ទទួលស្គាល់និងមានអាជ្ងាប័ណ្ណទាំងក្នុងនឹងក្រៅប្រទេស ជាផលិតផលដែលមានគុណភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់។ 

    ដោយឡែកនៅចុងខែតុលា ២០១៧ ឆាប់ៗនេះ សាខារបស់ MOMO BY SREYMOM ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិត Aeon Mall 2 នឹងចាប់ផ្តើមដំណើរការជាបន្តបន្ទាប់នាពេលដ៏ខ្លីខាងមុខនេះ។

    សូមរំលឹកថា SM GOODS (CAMBODIA).Co.Ltd គឺជាក្រុមហ៊ុនតែមួយដែលនាំចូលនឹងចែកចាយផលិតផលនៅក្រោមស្លាកយីហោរ (MOMO BY SREYMOM) ដែលបានចុះបញ្ជីជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនៅក្នុងឆ្នាំ២០១៦។ ដោយសារតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជាយើងមានការកើនឡើង រីឯផលិតផលបរទេសមួយចំនួនមានតំលៃខ្ពស់ ការរីកដុះដាលនូវផលិតផលក្លែងក្លាយកាន់តែច្រើនឡើងៗដែលជាហេតុ ធ្វើឲ្យបងប្អូនមានបញ្ហាក្នុងការប្រើប្រាស់ ក៏ដូចជាការជ្រើសរើសផងដែរ។SM GOODS (CAMBODIA).Co.Ltd ឬ MOMO BY SREYMOM ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលបានផលិតនឹងនាំចូលផលិតផលពីប្រទេសជប៉ុន ថៃ និងហូឡង់ជាដើម គ្រប់ផលិតផលនឹងត្រូវបានពិនិត្យយ៉ាងល្អឥតខ្ចោះ ហើយបានទទួលអាជ្ងារប័ណ្ណទទួលស្គាល់ពីក្រសួងសុខាភិបាល របស់ប្រទេសកម្ពុជាដែលមានលេខ ៣៧៥/១៧ ចុះថ្ងៃទី ១៩ សីហា ២០១៧៕

adverise with khmeread