នូទ្រីលេត ចែករង្វាន់ជូនដល់ស្រ្តីមានផ្ទៃពោះដែលកំពុងត្រៀមសម្រាល

    ដោយ-ខ្មែររីដ
    ភ្នំពេញ-កាលពីថ្ងៃ៩ កញ្ញា ២០១៧ កន្លងទៅ នេះ ក្រុមហ៊ុន នូទ្រីលេតម៉ាស្ទ័រអិលអិម ខូអិលធីឌី ដែលជាក្រុមហ៊ុននាំចូលម្សៅទឹកដោះគោ នូទ្រីលេត បានរៀបចំកម្មវិធីដែលមានឈ្មោះថា “NutriMum MUM Talk” ដែលជាកម្មវិធីផ្តល់ជូនការដូសម្រាប់ភ្ងៀវដែលត្រៀមសម្រាល (លំហែរមាតុភាព) ដែលប្រព្រឹត្តទៅនៅក្នុងហាងលក់សម្ភារៈកុមារមួយកន្លែង ដែលមានឈ្មោះថា I Baby Shop សាខាផ្សារដើមថ្កូវ ដើម្បីធ្វើការជជែកកំសាន្ត ព្រមទាំងចែករំលែកបទពិសោធន៍គ្នាទៅវិញ ទៅមកជាមួយនឹងស្រ្តីមានផ្ទៃពោះត្រៀមនឹងសម្រាលជាច្រើននាក់។ 

    នៅក្នុងកម្មវិធីនោះ ក៏មានវត្តមានលោកស្រី វេជ្ជបណ្ឌិត សុខា សុធានី ជាវាគ្មិនកិត្តិយសធ្វើការ ចែករំលែកនូវបទពិសោធន៍នានាទាក់ទងទៅនឹងការថែរក្សាសុខភាពមាតា និងទារកនៅមុនពេលនឹងក្រោយសំរាល ព្រមទាំងធ្វើការឆ្លើយតបទៅនឹងចម្ងល់នានារបស់ស្រ្តីជាមាតាទាំងឡាយ ដែលមានវត្តមានក្នុងកម្មវិធី។ ក្រោយពីបញ្ចប់ការសិក្សា ក្រុមហ៊ុន ម្សៅទឹកដោះគោ នូទ្រីលេត បានជូនជាកាដូអនុស្សាវរីយ៍ដល់ភ្ញៀវកិត្តិយស ដែលមានវត្តមានក្នុងកម្មវិធីផងដែរ។ 

    លោក ទឹម សុវណ្ណារ៉ា ជាអ្នកតំណាងក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំកម្មវិធីនេះឡើងគឺក្នុងគោលបំណងលើកកម្ពស់ដល់ការថែទាំសុខភាពមាតា និងទារកក្នុងផ្ទៃ ដើម្បីការពារការបាត់បង់ទារកក្នុងផ្ទៃដោយប្រការណាមួយ និងដើម្បីធ្វើការអបអរសាទរក្នុងការស្វាគមន៍សមាជិកថ្មីក្នុងគ្រួសារ នូទ្រីលេត ។ ការរៀបចំកម្មវិធីនេះឡើង ក្រុមហ៊ុនក៏មានគោលបំណងពង្រីកវិសាលភាពក្នុងការចែកចាយ ក៏ដូចជាស្វែងរកអតិថិជនថ្មីបន្ថែមទៀតលើអតិថិជន ដែលកំពុងតែគាំទ្រ និងប្រើប្រាស់ជាច្រើនរយនាក់ផងដែរ។ 

    លោក បានបន្ថែមទៀតថា ក្រុមហ៊ុនម្សៅទឹកដោះគោនូទ្រីលេត តែងតែយកចិត្តទុកដាក់ជានិច្ចទៅលើការថែទាំសុខភាព ដោយតែងតែរៀបចំនូវកម្មវិធីនានាជាច្រើនដែលទាក់ទងទៅនឹងការថែទាំសុខភាពរបស់មាតានិងទារក។ 


 

adverise with khmeread