adverise with khmeread 23

ក្មេង​ជំទង់​រុស្ស៊ី​ម្នាក់​ចាប់ផ្តើម​ល្បីឈ្មោះ​មួយ​រំពេច​ដោយសារ​សមត្ថភាព​បាញ់​ធ្នូ​ដោយ​ប្រើ​ជើង​

​    ​ក្មេង​ជំទង់​រុស្ស៊ី​ម្នាក់​បាន​ក្លាយជា​ល្បី​មួយ​រំពេច​ដោយសារ​សមត្ថភាព​បាញ់​ធ្នូ​របស់​នាង​ដោយ​ប្រើតែ​ជើង​ប៉ុណ្ណោះ​។ 

​    ​ក្មេងស្រី​ជំទង់​ឈ្មោះ អ៊ែន​ណា បឺ​លី​ស (Anna Belysh) ដំបូង​បាន​ព្យាយាម​អនុវត្ត​ការ​ទប់​ជំហ​ខ្លួន​សម្រាប់តែ​កាន់​ដង​ធ្នូ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ក៏​សម្រេចចិត្ត​បាញ់​ព្រួញ​ដោយ​ប្រើ​ជើង​របស់​នាង​ដោយ​ដាក់​ដៃ​ច្រត់​ចុះក្រោម​តែម្តង​។ 

​    ​យោងតាម​គ្រួសារ​របស់​នាង យុវតី​អាយុ ១៩ ឆ្នាំ​រូបនេះ​មាន​ភាព​ចំណាប់​ខ្លាំងណាស់​ខាង​កីឡា​កាយសម្ព័ន្ធ ហើយ​បន្ទាប់ពី​នាង​រកឃើញ​ពី​ចំណង់​ចំណូលចិត្ត​ចំពោះ​កីឡា​បាញ់​ធ្នូ​រួចមក នាង​ក៏​សម្រេចចិត្ត​ផ្គុំ​កីឡា​ទាំងពីរ​នេះ​ចូលគ្នា​តែម្តង​។ 

​    ​ឪពុកម្តាយ​ក្មេងស្រី ដែល​រស់នៅ​ទីក្រុង Omsk ភាគ​កណ្តាល​ប្រទេស​រុស្ស៊ី បាន​និយាយថា ពួកគេ​មាន​មោទនភាព​ចំពោះ​សមត្ថភាព​កូនស្រី​របស់​ខ្លួន​ណាស់​។ 

​    ​ឥឡូវ​ពួកគាត់​កំពុង​ដាក់ពាក្យ​សុំឱ្យ​កូនស្រី​បានជា​ប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស ទោះបី​គេ​មិន​ច្បាស់​ថា​តើ​ប្រភេទ​នៃ​ការសម្តែង​របស់​នាង​អាច​ទទួលយកបាន​នៅក្នុង​ប្រភេទ​កំណត់ត្រា​ហ្គី​ណេ​ស​ឬក៏​អត់​ក៏ដោយ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់