ទ័ពអាមេរិកជិះយន្តហោះទៅផ្តិតរូបភាព "ភ្នែករបស់ព្យុះ Irma" ស្ទើរមិនគួរឱ្យជឿ ខណៈមនុស្សជាង ៥,៦ លាននាក់កំពុងជម្លៀសចេញពីរដ្ឋផ្លរីដា ដ៏ស្រស់ស្អាត

ថ្មីៗនេះមានវីដេអូដ៏មិនគួរឱ្យជឿមួយបង្ហាញ យន្តហោះមួយកំពុងថតទិដ្ឋភាពនៃព្យុះកំណាច Irma។ វីដេអូនេះបានបង្ហាញពីពពកដ៏ធំដែលកំពុងវិលខ្ញាល់ដែលជាភ្នែកនៃព្យុះនៅប្រភេទគ្រោះថ្នាក់បំផុត គឺប្រភេទទី ៥។

វីដេអូឃ្លីបរយៈពេល ៤៣ វិនាទីនេះត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម Twitter របស់កងទ័ពអាកាសបម្រុងអាមេរិកកាលពីរសៀលថ្ងៃសុក្រសប្ដាហ៍នេះ ហើយត្រូវបានចែករំលែករាប់ពាន់ដងចាប់តាំងពីពេលនោះ។

ក្នុងធ្វីតនោះបានសរសេរថា "ទេសភាពដ៏មិនគួរឱ្យជឿនៃព្យុះកំណាច Irma ពីកាពីតែន Phil Blancher នៃកងទ័ពអាកាសបម្រុង"។

ការជម្លៀសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកកំពុងធ្វើឡើងខណៈប្រជាជនជាង ៥,៦ លាននាក់ត្រូវបានបញ្ជាឱ្យចាកចេញពីរដ្ឋផ្លរីដា មុននឹងព្យុះកំណាច Irma វាយប្រហាររដ្ឋដ៏ស្រស់ស្អាតមួយនេះ៕



adverise with khmeread