ឈឺក្បាលស្ទើរបែក មានវិធី ៣ អាចជួយដោះស្រាយបានភ្លាមៗ មិនចាំបាច់ថ្នាំ!

ឈឺក្បាលកើតឡើងម្តងម្កាល ហើយវាអាចនឹងមានកម្រិតពីស្រាលរហូតដល់ធ្ងន់ធ្ងរអាស្រ័យទៅលើកម្រិតឈឺក្បាលរបស់អ្នក។ ស្រ្តេស ឃ្លាន ការផ្លាស់ប្ដូរអ័រម៉ូន និងកត្តាថ្នាំ គឺស្ថិតក្នុងចំណោមកត្តាមួយចំនួនដែលអាចបង្កឱ្យឈឺក្បាលដែរ។ បើទោះជាភាគច្រើនយើងអាចគេចផុតពីការឈឺក្បាលបាន ប៉ុន្ដែអ្នកដែលឈឺក្បាលរហូតដល់ធ្ងន់ធ្ងរ គឺត្រូវការដំណោះស្រាយតាមរយៈថ្នាំជំនួយ។ សំណាងល្អ អ្នកដែលមិនចង់រកដំណោះស្រាយតាមរយៈថ្នាំពេទ្យ វិធីសាស្រ្តខាងក្រោមនេះអាចជួយបានដូចគ្នា។

១. គ្រាប់ធញ្ញជាតិ ៖ ទំពារគ្រាប់ធញ្ញជាតិមួយក្ដាប់ ជួយកាត់បន្ថយភាពតានតឹងឈឺក្បាលបាន។

២. ទឹក ៖ ពេលខ្លះឈឺក្បាលមកពីខ្វះជាតិទឹក ដូច្នេះផឹកទឹកឱ្យបានច្រើន។

៣. ធ្វើលំហាត់ប្រាណ ៖ ធ្វើលំហាត់ប្រាណ ដើម្បីឱ្យលំហូរឈាមដើរស្រួលក្នុងខួរក្បាល ជៀសពីការឈឺក្បាល៕

adverise with khmeread