អ្នកខ្លះមីញ៉ូបជិត ខ្លះមីញ៉ូបឆ្ងាយ! មានវិធី ៧ ជួយជំរុញភ្នែកឱ្យមើលច្បាស់ប្រសើរជាងមុន ដោយមិនចាំបាច់វះកាត់ ឬ ពាក់វ៉ែនតា

ភ្នែកមីញ៉ូប គឺជាបញ្ហាដែលមនុស្សភាគច្រើនត្រូវដោះស្រាយ។ សម្រាប់អ្នកខ្លះ គឺមីញ៉ូបជិត និងខ្លះទៀតគឺមីញ៉ូបឆ្ងាយ ហើយការវះកាត់ដោយពន្លឺឡាស៊ែរ ឬ ពាក់វ៉ែនតា អាចជួយជំរុញឱ្យភ្នែកមើលឃើញបានល្អប្រសើរឡើងវិញបាន ប៉ុន្តែតើមានវិធីផ្សេងដើម្បីជួសជុលភាពមើលឃើញរបស់ភ្នែកបានទេ? ប្រាកដណាស់ គឺពិតជាមាន។ 

១. សម្រាកភ្នែកឱ្យបានញឹកញាប់
កុំចំណាយពេលមុខអេក្រង់យូរពេក គួរសម្រាកភ្នែកខ្លះ ឬ គួរសារ៉េពន្លឺអេក្រង់កុំឱ្យភ្លឺពេក។

២. ដោះវ៉ែនតាមីញ៉ូបចេញពេលឈប់ប្រើ
យោងតាមការសិក្សារបស់ក្រុមវេជ្ជសាស្ត្រហ្គាណាបានឱ្យដឹងថា និស្សិតហ្គាណា ៦៤ ភាគរយជឿថា ការពាក់វ៉ែនតាមីញ៉ូប កាន់តែធ្វើឱ្យភ្នែកមីញ៉ូបថែមទៀត។ ដូច្នេះគួរកុំពាក់វាជាប់រហូត លុះត្រាត្រូវការពាក់វាជាចាំបាច់បំផុត។ 

៣. រូបមន្ត ២០-២០-២០
នេះមានន័យថា គួរសម្រាកភ្នែកពីកញ្ចក់អេក្រង់កុំព្យូទ័ររាល់ ២០ នាទីម្តង។ ហើយពេលសម្រាកភ្នែកជាមធ្យមគឺ ៥ នាទី ល្អប្រសើរបំផុត។

៤. ចេញលំហែតាមសួនឬព្រៃព្រឹក្សា
ស្រូបខ្យល់អាកាស និងឱ្យភ្នែកត្រូវពន្លឺស្រទន់របស់ធម្មជាតិ ក៏ជួយជំរុញសុខភាពភ្នែករបស់លោកអ្នកដែរ។

៥. ស្អំក្រមួនក្តៅឧណ្ហៗ
ស្អំភ្នែកជាមួយក្រមួនក្តៅឧណ្ហៗទ្រាប់ក្រមា ជាវិធីព្យាបាលបញ្ហាភ្នែកដ៏មានប្រសិទ្ធភាពមួយដែរ ប៉ុន្តែពុំដែលមាននរណាចាប់អារម្មណ៍។ ស្អំមួយថ្ងៃកន្លះម៉ោង វានឹងជួយភ្នែករក្សាសំណើមជាប់ជាប្រចាំ។ 

៦. រក្សារបបអាហារល្អសម្រាប់ភ្នែក
គួរពិសាការ៉ុត និង ដំឡូងជ្វាជាប្រចាំ ព្រោះអាហារទាំងពីរនេះសម្បូរវីតាមីន A ដែលជាសារធាតុសំខាន់បំផុតសម្រាប់ជំរុញភ្នែកឱ្យមើលឃើញប្រសើរជាងមុន។

៧. ធ្វើលំហាត់ប្រាណភ្នែក
យកដៃឈ្លីភ្នែកតិចៗ រាល់ថ្ងៃ ដើម្បីកុំឱ្យភ្នែករួយស្ពឹកខ្លាំងពេក ក្រោយប្រឹងសម្លឹងមើលអេក្រង់ពេញៗមួយថ្ងៃ។ លោកអ្នកក៏គួរបង្វិលភ្នែកខ្លួនឯងឱ្យវិលចុះឡើង លិចកើត ឆ្វេងស្តាំ លើក្រោម ឱ្យញឹកញាប់ផងដែរ៕

adverise with khmeread