មហាវិមានរបស់ Rooney តម្លៃជាង ២០ លានផោន កំពុងបន្តសាងសង់ តែមិនដឹងថាផ្ទះធំនេះអាចរក្សាចំណងអាពាហ៍ពិពាហ៍បានឬអត់ទេ ក្រោយ Rooney សម្ងំទៅរកស៊ីក្រៅជាមួយភ្នាក់ងារស្រស់ស្អាតម្នាក់

ខណៈដែលពាក្យចចាមអារ៉ាមពីចំណងអាពាហ៍ពិពាហ៍របស់ពួកគេគឺកំពុងត្រគោះបក់បោកយ៉ាងខ្លាំង វិមានផ្ទាល់ខ្លួនតម្លៃ ២០លានផោនរបស់ Wayne Rooney និងភរិយារបស់ខ្លួន Coleen នៅតែកំពុងបន្តសាងសង់។

ដោយមានទីតាំងនៅក្នុងតំបន់ជនបទខាសៀរ កម្មករកំពុងស្ថាបនានូវវិមានដែលមានបន្ទប់គេងចំនួនប្រាំមួយជាមួយនឹងគ្រឿងបរិក្ខារប្រើប្រាស់ដ៏អស្ចារ្យ រួមជាមួយបន្ទប់ Orangery បារ បន្ទប់ទូរទស្សន៍ បន្ទប់ស្នូកឃ័រ រោងភាពយន្ត បន្ទប់ក្រោមដី និងទីលានបាល់ទាត់។

យ៉ាងណាក្តីយើងនឹងមិនដឹងនោះឡើយថាតើគម្រោងមួយនេះអាចរក្សាចំណងរបស់ Wayne និង Coleen បានឬយ៉ាងណា បន្ទាប់ពីរាត្រីដ៏រីករាយរបស់តារាបាល់ទាត់រូបនេះជាមួយនឹងភ្នាក់ងារអចលនទ្រព្យដ៏ស្រស់ស្អាតម្នាក់ត្រូវបានគេដឹងឮជាសាធារណៈ។

ខ្សែប្រយុទ្ធរបស់ក្រុម Everton រូបនេះត្រូវបានចោទប្រកាន់ និងប្រឈមមុខនឹងតុលាការ បន្ទាប់ពីគាត់ត្រូវឃាត់ខ្លួនជាមួយនឹងការបើកបររថយន្ត Volkswagen របស់នាង Laura Simpson ក្នុងអាការៈស្រវឹងកាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ។

នាង Simpson វ័យ ២៩ឆ្នាំក៏បាននិយាយផងដែរថា នាងមានគម្រោងរួមភេទជាមួយនឹងខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ប្រសិនបើពួកគេមិនត្រូវបានឃាត់ខ្លួនដោយមន្រ្តប៉ូលិស។

ម្តាយកូនចំនួនបីរបស់ប្តី Rooney អ្នកស្រី Coleen ដែលកំពុងពរពោះកូនទីបួនរបស់ពួកគេ ត្រូវបានគេប្រទះឃើញមិនមានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍របស់ខ្លួននោះឡើយ ខណៈដែលនាងបានឆ្ពោះចូលទៅក្នុងកន្លែងហាត់ប្រាណជិតទីក្រុងម៉ាន់ឆែស្ទ័រកាលពីម្សិលមិញ៕


adverise with khmeread