adverise with khmeread 31

គ្មានអ្វី​ដែលថា​មនុស្ស​ធ្វើ​មិនបាន​នោះទេ ពេល​បានឃើញ​រថក្រោះ​មួយ​នេះ​

​    ​ដោយមាន​សមត្ថភាព​បោសសម្អាត​មីន ជីក​លេណដ្ឋាន និង​បង្ក​ការបំផ្លាញ​អ្វីៗ​ដែល​នៅ​ទើស​ពីមុខ​វា រថក្រោះ​ថ្មី​របស់​យោធា​អង់គ្លេស​មួយ​នេះ​មើលទៅ​ស្រដៀង​នឹង​រថក្រោះ​នៅក្នុង​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​របស់​ហូលីវូដ​អ៊ីចឹង​។ 

​    ​រចនា​ម៉ូដ​ដោយ​ក្រុមហ៊ុន BAE Systems របស់​ក្រសួងការពារជាតិ​អង់គ្លេស រថក្រោះ​ដែលមាន​ឈ្មោះថា Terrier នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​បំពេញ​នូវ​ការ​ប្រឈម​នានា​នៃ​សង្គ្រាម​សម័យ​ទំនើប​នៅក្នុង និង​ក្រៅ​ទីលានប្រយុទ្ធ​។ 

​    ​ជាការ​ពិត រថក្រោះ​នេះ​មាន​សមត្ថភាព​ចម្រុះ​ប្រើ​បាន​គ្រប់មុខ​រហូតដល់​ថ្នាក់​គេ​ប្រដូច​វា​ទៅនឹង​រថក្រោះ​កំបិត​របស់​ស្វ៊ី​ស ហៅថា Swiss Army Knife​។ 

​    ​នៅក្រៅ​សមរភូមិ​ប្រយុទ្ធ វា​អាច​ស្វែងរក​គ្រឿ​ផ្ទុះ​កប់​ក្នុង​ដី​សង្ស័យ និង​បំបែក​ថ្ម​បេតុង​ជាមួយនឹង​ញញួរ​ដ៏​រឹងមាំ​របស់​វា ដែលមាន​ដង​លយ​ចេញ​ប្រវែង ៨ ម៉ែត្រ​ឯណោះ​។ 

​    ​ក្រៅពី​អាច​បញ្ជា​ដោយ​មនុស្ស​បាន​ហើយ​នោះ សម្រាប់​ស្ថានភាព​ដែល​ចាត់ទុកថា​មាន​គ្រោះថ្នាក់​ខ្លាំង រថក្រោះ​ទម្ងន់ ៣២ តោន​នេះ​ក៏​អាច​បញ្ជា​ដោយ​តេ​ឡេ​ពី​រយៈ​ចម្ងាយ​រហូតដល់​ទៅ ១ គីឡូម៉ែត្រ​ផងដែរ​។ 

​    ​រថក្រោះ​យោធា​នេះ​ចាប់ផ្តើម​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ ២០១៣ ជា​ផ្នែក​មួយ​នៃ​គម្រោង​តម្លៃ ៥២០ លាន​ដុល្លារ​សហការ​ជាមួយ​ក្រសួងការពារជាតិ​អង់គ្លេស ដើម្បី​ជួយ​ដល់​កងទ័ព​អង់គ្លេស​ក្នុងការ​អនុវត្ត​កិច្ចការ​ជាច្រើន​ដូចជា ជីក​លេណដ្ឋាន លើក​របស់​ធ្ងន់ៗ និង​ត្រួសត្រាយ​បើកផ្លូវ​នៅខាងមុខ​៕  

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់