Ronaldo សម្ពោធផលិតផលគ្រឿងសម្អាងឈ្មោះ CR7 ផ្អើលពេញពិភពលោក

កីឡាករឆ្នើម Cristiano Ronaldo បាន​ពង្រីក​ជំនួញ​របស់​ខ្លួន​បន្ថែម​ទៀត​ក្រោយ​ ប្រារព្ធ​ពិធី​សម្ពោធ​ផលិត​ផល​គ្រឿង​សម្អាង​ថ្មី​របស់​ខ្លួន​ឈ្មោះ CR7 Eau de Toilette។

ផលិត​ផល​របស់ ​Ronaldo រួមមាន​​ទឹកអប់, ជែល​ងូត​ទឹក និង​ថ្នាំ​លាប​ក្លៀក​ នឹង​ដាក់​លក់​ក្នុង​តម្លៃ​ត្រឹម ​១៥ ដុល្លារ​ប៉ុណ្ណោះ​ ដើម្បី​អាច​ឱ្យ​អតិថិជន​គ្រប់​មជ្ឈដ្ឋានអាច​ប្រើប្រាស់​បាន។ ហើយខ្សែ​ប្រយុទ្ធ​វ័យ​ ៣២​ ឆ្នាំ​រូបក៏បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​ពី​ជម្រើស​ជាតិ​ និង​ Real Madrid ដើម្បី​សម្ពោធ​ផលិតផល​របស់​ខ្លួន។

ដោយឡែកកីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះបានស៊ុត​បញ្ចូល​ទី​ ៣ ​គ្រាប់​តែ​ឯង​ក្នុង​ជ័យ​ជម្នះ​ ៥-១ ជាមួយ ហ្វារ៉ូអាយឡែន​ និង​ បញ្ជូន​ឱ្យ​ Andre Silva ស៊ុត​ចូល​យក​ឈ្នះ​ហុងគ្រី​​ ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup ជាមួយ​ជម្រើស​ជាតិ​ផងដែរ៕ ប្រភព៖Dailymail

adverise with khmeread