ស្អែក iPhone នឹងប្រកាស iPhone ជំនាន់ថ្មីរបស់ខ្លួន ហើយទាំងនេះគឺពាក្យចចាមអារ៉ាមទាក់ទងនឹងឈ្មោះទូរស័ព្ទជំនាន់ថ្មី!

ខាងស្អែកនេះ គឺ​ជា​ពេល​ដែល​ iPhone ឆ្នាំ​ ២០១៧ ទាំង​ ៣ ​ម៉ូដែល​របស់ Apple បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការហើយ​ ពេល​នេះ​គេ​បាន​ដឹង​ពី​ឈ្មោះ​ពិត​ប្រាកដ​របស់​ iPhone ទាំង​ ៣ ​ម៉ូដែល​ ដើម្បីជម្រះ​មន្ទិល​សង្ស័យ​ទាំង​អស់។

តាម​ការ​ប្រទះ​ឃើញ​​កូដ​ក្នុង​ iOS 11 GM (Golden Master) របស់​ Developer ឈ្មោះ​លោក Steve Troughton-Smith បាន​បង្ហាញ​ថា​ iPhone ៣ ម៉ូដែល​មាន​​ iPhone 8, iPhone 8 Plus និង iPhone X។ ឈ្មោះ​ទាំង​បី​នេះ​នឹង​ចូល​មក​ជំនួស​ឈ្មោះ​ iPhone 7s, 7s Plus និង iPhone 8 ​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​កន្លង​មក​សម្រាប់​សម្គាល់​ iPhone ស៊េរី​ថ្មី​ទាំង​ ៣។

បញ្ជាក់​ថា​ iPhone 8 និង iPhone 8 Plus នឹង​មាន​រចនា​រូបរាង​ផ្នែក​ខាង​ក្រោយ​ធ្វើ​ពី​សារធាតុ​កញ្ចក់​ និង ប្រើ​អេក្រង់​ LCD ដដែល។ ចំណែក iPhone X វិញ​ជា​ម៉ូដែល​ពិសេស​​ផលិត​សម្រាប់​អបអរ​ខួប​ ១០ ឆ្នាំ​របស់​ iPhone និង​មាន​ប្រើ​ប្រាស់​អេក្រង់​ OLED។ ការ​ប្រើ​ឈ្មោះ​ X នេះ​ក៏​ទំនង​ម្យ៉ាង​ដែរ ព្រោះ​ X ក្នុង​លេខ​រ៉ូម៉ាំង​តំណាង​​ឱ្យលេខ​ ១០៕​​​​​

adverise with khmeread