ខ្សែបម្រើស្លាប Sadio Mane សុំទោសអ្នកចាំទី Ederson បន្ទាប់ពីទាត់អ្នកចាំទីរូបនេះចំកណ្តាលមុខ

          ខ្សែបម្រើស្លាប Mane របស់ក្រុម Liverpool បានទទួល​​កាតក្រហម​ បន្ទាប់​ពី​ប៉ះ​មានការទង្គិច​ជាមួយអ្នកចាំទី Ederson ​របស់ក្រុម Man Utd​ ពេលដណ្តើម​បាល់​ ខណ:​ពេ​លដែលក្រុមទាំងពីរ​ប្រកួត​គ្នា​កាល​ពីយប់​ថ្ងៃសៅរ៍។

            ក្រុម​​ City បាន​យក​ឈ្នះ​​​ Liverpool ៥-០។ ប៉ុន្តែអ្នកចាំទី Ederson របស់ ក្រុម City ​ដែលទើបផ្ទេរមក​ពី​ក្លឹប Porto ត្រូវ​បាន​សែង​ចេញ​នៅនាទី​ទី​៣៧​ និង​បាន​បញ្ជូន​បន្តទៅ​ស្កែន​មើល​ថ្គាម​ និង​ពិនិត្យ​ឆ្អឹង​ បន្ទាប់ពី​ការប៉ះទង្គិច​ជាមួយកី​ឡា​ករ Sadio Mane។

            Mane បា​ន​និយាយថា “​ខ្ញុំ​ជូនពរ Ederson ឲ្យឆាប់ជាសះស្បើយ។ ខ្ញុំ​សូម​អភ័យទោស​ដែលធ្វើឲ្យគាត់រងរបួស​ខ្ញុំសូមអភ័យទោសដែលគាត់មិន​អាចលេង​រហូតដល់​ចប់ការប្រកួត​”៕

adverise with khmeread