ក្រុម Man Utd ត្រៀមប្រជែងយក Thomas Lemar ជាមួយ Arsenal

          ក្លឹប Man Utd គ្រោងនឹង​ដាក់​សំណើ​ផ្ទេរ​កីឡាករ Thomas Lemar ដែលជា​គោដៅផ្ទេររបស់ក្រុម​ Arsenal។​ គ្រូបង្វឹកក្រុម Arsenal លោក Arsene Wenger ស្ទើរ​តែ​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូបនេះ​ក្នុងតម្លៃ​៩២​លាន ផោនទៅហើយ​នៅ​ថ្ងៃចុងក្រោយនៃ​រដូវកាលទិញដូរកីឡាករ។

          ក្លឹប Arsenal សង្ឃឹមថា នឹង​ត្រឡប់​មក​រកកីឡាករ Lemar វិញនៅ​ខែមករា​ឬរដូវក្តៅ​ឆ្នាំក្រោយ ប៉ុន្តែ​ពេល​នេះគ្រូបង្វឹកក្រុម Man Utd ​លោក Jose Mourinho ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះ Lemar​ ផងដែរ​។

          ទីប្រឹក្សារបស់​កីឡាក​ររូបនេះ​បានដឹងពីចំណាប់​អារម្មណ៍​របស់លោក Mourinho ដែលចង់នាំយក​កីឡាករ​រូបនេះមកកាន់​ពហុកីឡាដ្ឋាន Old Trafford ។​ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវ​ការ​កីឡាករ​ម្នាក់ទៀតដើម្បី​ជួយ​ដល់កម្លាំងប្រយុទ្ធខណ:ពេលដែលលោក​មិនអាច​ផ្ទេរ​កីឡាករ Ivan Perisic នៅ​ថ្ងៃចុងក្រោយនៃរដូវកាល​ផ្ទេរបាន។

          ដូច្នេះលោក Mourinho ក៏សម្លឹងរកជម្រើស​ផ្ទេរមួយទៀត​ ហើយ Lemar ស្ថិតនៅក្នុងបញ្ជីសម្រាំង​របស់​លោក។ ព័ត៌មាននេះបានក្លាយជា​សម្ពាធមួយ​សម្រាប់លោក Wenger ៕

adverise with khmeread