លោក Jose Mourinho: ខ្ញុំសោកស្តាយជួសអ្នកគាំទ្រ Arsenal ហើយមិនដឹងថា ហេតុអ្វីបានជាលោក Arsene Wenger នៅតែបន្តធ្វើជាអ្នកដឹកនាំ

          បើតាមការលើកឡើង​របស់​លោក Piers Morgan ថា អ្នកចាត់ការក្រុម បិសាចក្រហម Man Utd លោក Jose Mourinho បាន​បង្ហាញ​អារម្មណ៍​សោក​ស្តាយ​ចំពោះ​អ្នក​គាំទ្រ​របស់​ក្រុម Arsenal​ ដែល​មាន​លោក Arsene Wenger ជា​គ្រូបង្វឹក​។

          មេក្រុម​ដ៏ល្បីល្បាញលោក Piers Morgan ដែលបានដឹកនាំយុទ្ធនាការ​បណ្តេញលោក Wenger ចេញនោះ បានជួប​ជាមួយ​លោក Mourinho ដោយចៃ​ដន្យ​ ហើយលោក Mourinho បានបង្ហាញការអាណិត​ចំពោះ​អ្នក​គាំទ្រ​​ក្រុមនៅ PLមួយនេះ។

          លោក Morgan និយាយថា ខ្ញុំ​បានជួបជាមួយ​លោក Mourinho ដោយ​ចៃ​ដន្យ​នៅ​ផ្សារទំ​នើប​មួយកណ្តាលទីក្រុងឡុងដ៍​ បន្ទាប់ពីក្រុម Liverpool ​បំបាក់​ក្រុម​ Arsenal ៤-០ ។

          លោក Morgan បានដកស្រង់សម្តីរបស់​លោក Mourinho ដែលនិយាយថា “​ខ្ញុំមាន​មិត្តភក្តិល្អៗ​ ដែល​ស្រឡាញ់​ Arsenal​ ហើយពួកគេ​ខកចិត្ត​ដូចអ្នកទាំង អស់គ្នា​ដែរ។ ពួកគេរងគ្រោះ​ខ្លាំង​ណាស់ ហើយវាគឺជារឿងអាក្រក់បំផុត” ហើយ​ថា “​ហេតុអ្វីបាន​ជា​លោក Wenger នៅតែបន្ត​កាន់តំណែងជាអ្នកដឹកនាំទៀត”៕

adverise with khmeread