ខ្សែប្រយុទ្ធ Neymar និង Kylian Mbappe អាចធ្វើឲ្យក្រុម PSG ក្លាយជាស្តេចបាល់ទាត់នៅតំបន់អឺរ៉ុប

          អតីតខ្សែប្រយុទ្ធបារាំង Luis Saha ជឿថា ខ្សែប្រយុទ្ធ ​Neymar អាច​ជួយ​​ក្រុម Paris Saint- Germain ឲ្យក្លាយជា​ស្តេច​បាល់ទាត់នៅ​តំបន់​អឺរ៉ុប​នៅ​រដូវ​កាល​នេះ។

Saha ទទួលស្គាល់ថា វត្តមាន​របស់​ Neymar បូករួមជាមួយកីឡាករ Kylian Mbappe គឹជារឿងល្អសម្រាប់​ក្រុម​ជើង​ឯក​បារាំង​មួយ​នេះ។ កាលពីរដូវកាល​មុន PSG ​ត្រូវ​ក្រុ​ម​​ Barcelona ទម្លាក់ចេញពី​វគ្គ៨ក្រុម​ចុងក្រោយនៅ​ក្របខណ្ឌ​ CL បើទោះបីជា​ពួកគេ​រក​បាន​៤-០នៅ​ជើង​ទី​១​ក៏ដោយ។

អតីត​​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិបារាំង​រូបនេះ​និយាយថា “​Neymar លេងក្នុង កម្រិតប្រកួត​ធំៗសម្រាប់​ប្រទេស​របស់ខ្លួន​និង​លើក​ពាន​CL​ជាមួយ Barcelona។ បន្តថា “Neymar មានសេរីភាពនៅជាមួយ PSG ​ពីព្រោះ​ពេលនៅ Barcelona កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ចាញ់ប្រៀបកីឡាករ Lionel Messi និង Luiz Suarez ។

          ចំណែកកិច្ចព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធ Kylian Mbappe គឺជាកិច្ចព្រមដ៏ សំខាន់មួយ ហើយក្លឹប PSG នឹងត្រូវ​ចំណាយ​ប្រាក់​រហូតដល់​១៦៦លានផោនឲ្យ ក្លឹប Monaco ដើម្បីទិញ Mbappe ផ្តាច់នៅឆ្នាំ​ក្រោយ៕

adverise with khmeread