iPhone 8 និង 8 Plus ចេញយប់នេះ ហើយនេះគឺជាពាក្យចចាមអារ៉ាមទាក់ទងនឹងលក្ខណៈសម្បត្តិរបស់ iPhone X ចេញថ្មីរបស់ Apple

ក្រុមហ៊ុន Apple នឹងបញ្ចេញ iPhone X តម្លៃ ១៣០០ ដុល្លាររួមជាមួយនឹង iPhone 8 និង 8 Plus ក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះនៅថ្ងៃទី១២កញ្ញានេះ។

ហើយមានពាក្យចចាមអារ៉ាមថា iPhone X នឹងមានសណ្ឋានដូចខាងក្រោមនេះ៖
- សាកថ្មតាម Wireless
- កញ្ចក់អេក្រង់កោងសងខាង
- មានប្រព័ន្ធចំណាំមុខមនុស្ស (Facial Recognition)
- ប្រើកញ្ចក់ OLED
- មានមុខងារប៉ះឱ្យភ្ញាក់ឡើង ឬប៉ះឱ្យវាបើក (Tap to Wake)
- ប៊ូលតុងកណ្ដាលលែងមាន
- កាមេរ៉ាឆ្លាត (វាអាចកំណត់ទិដ្ឋភាព និងព្រឹត្តិការណ៍ដើម្បីរៀបចំតាមក្រុម។ ឧ. រូបកូនក្មេង រូបបាញ់កាំជ្រួច... វានឹងរៀបតាមប្រភេទរូបទាំងនោះ)
- វីដេអូ 4k អាចថតបានក្នុងកម្រិត 60 fps៕

adverise with khmeread