ថ្នាំថ្មី អាចកាត់បន្ថយហានិភ័យនៃការវាយប្រហារពីជំងឺហឺតបាន ៧០%

ការសិក្សាថ្មីមួយរកឃើញថា ថ្នាំថ្មីមួយប្រភេទអាចកាត់បន្ថយអត្រាការវាយប្រហារធ្ងន់ធ្ងររបស់ជំងឺហឺតបាន ២ ភាគ ៣។

ឱសថសម្រាប់ចាក់ថ្មីនេះ ត្រូវបានគេកោតសរសើរជាខ្លាំង ខណៈដែលវាផ្តល់សង្ឃឹមច្រើនសម្រាប់អ្នកជំងឺហឺតដែលកំពុងតស៊ូ និងមិនអាចគ្រប់គ្រងរោគសញ្ញាបាន។

ការសាកល្បងថ្នាំ Tezepelumab លើអ្នកជំងឺដែលមិនអាចគ្រប់គ្រងរោគសញ្ញាបាន គឺមានប្រសិទ្ធិភាពពី ៦១ ទៅ ៧១ ភាគរយ ហើយបើប្រៀបធៀបទៅនឹងអ្នកទៅពេទ្យ និងប្រើថ្នាំ គឺកាត់បន្ថយបានច្រើន។

ថ្នាំ Tezepelumab គឺជាការព្យាបាលតាមជីវសាស្រ្ត ដែលដំណើរការតាមរយៈការភ្ញោចប្រព័ន្ធភាពស៊ាំរបស់រាងកាយដើម្បីការពារខ្លួនពីជំងឺហឺត។

វេជ្ជបណ្ឌិតលោក Elisabeth Bel ជាសាស្រ្តចារ្យផ្នែកផ្លូវដង្ហើមនៅសាកលវិទ្យាល័យ Amsterdam ប្រទេសហូឡង់និយាយថា "បដិវត្តថ្មីមួយបានចាប់ផ្ដើម ដែលវាជំនួសឱ្យថ្នាំថ្មីជាច្រើនកំពុងផលិតសម្រាប់អ្នកជំងឺហឺតធ្ងន់ធ្ងរ"៕ ប្រភព៖បរទេស

adverise with khmeread