សន្តិសុខម្នាក់ប្តឹង Conor McGregor ទារថ្លៃព្យាបាលរបួសខ្នង បន្ទាប់ពីអ្នកប្រដាល់រូបនេះគប់ដបភេសជ្ជៈត្រូវកណ្តាលខ្នង

កីឡាករ Conor McGregor មិនទាន់ចាកផុតពីរឿងចម្រូងចម្រាសនៅឡើយជាមួយបញ្ហាទាក់ទងនឹងឧបទ្ទេវហេតុគប់ដបទឹកសុទ្ធជាមួយកីឡាករ Nate Diaz អំឡុងសន្និសិទ្ធិកាសែត UFC 202។

បុរសសាធារណរដ្ឋអៀរឡង់រូបនេះបានបង់បំណុលរបស់ខ្លួនទៅឱ្យគណៈកម្មការអត្តពលិករដ្ឋណេវ៉ាដា ប៉ុន្តែគាត់កំពុងប្រឈមមុខការបង់លុយមួយទៀត។

គាត់កំពុងត្រូវប្ដឹងដោយឆ្មាំសន្តិសុខដែលអះអាងថា ខ្លួនត្រូវបានគប់ចំកណ្ដាលខ្នងជាមួយកំប៉ុងភេសជ្ជៈ Monster Energy ដែលកីឡាករ Conor បានគប់អំឡុងពេលចលាចលដែលបានកើតឡើង ខណៈ Diaz បានដើរចេញពីសាល Copperfield Theater នៅទីក្រុង Las Vegas។

យោងតាមបណ្តឹងក្ដាប់បានដោយវេបសាយ The Blast ឱ្យដឹងថា សន្តិសុខឈ្មោះ William Pegg និយាយថា គាត់ត្រូវបានគប់ចំកណ្ដាលខ្នងដោយដបភេសជ្ជៈ នៅក្បែរស្មាខាងឆ្វេង ដោយនាំឱ្យមានការចំណាយលើការព្យាបាលក្រោម ៥.០០០ ដុល្លារ។

Pegg កំពុងទាមទារ ៩៥.០០០ ដុល្លារពី Conor McGregor ផ្អែកលើប្រាក់កម្រៃ ១៥ លានដុល្លារដែលជើងឯកប្រដាល់ទម្ងន់ស្រាលនេះរកបានពីការប្រកួតជាមួយ Diaz ។

ទោះយ៉ាងណា ក្រុមផ្លូវច្បាប់របស់ Conor McGregor បានឆ្លើយតបដោយបដិសេធការទទួលខុសត្រូវ ។ ក្រុមហ៊ុន McGregor Sports & Entertainment ក៏ត្រូវបានចុះក្នុងបញ្ជីជាចុងចោទផងដែរ៕ ប្រភពៈបរទេស

adverise with khmeread