លោក Jose Mourinho បង្ហាញអារម្មណ៍មិនសប្បាយចិត្តដោយសារតែក្រុមប៊ែលហ្ស៊ិកដាក់ឲ្យខ្សែបម្រើ Fellaini លេងទាំងមានរបួស

          លោក Jose Mourinho ដែលកំពុងមាន​កំហឹង​បាន​បង្ហើបប្រាប់​ថា កីឡាករ​ Marouane Fellaini លេង​ទាំងកំពុង​មានបញ្ហា​​របួស​ ខណៈ​ពេល​បំពេញ​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិប៊ែលហ្ស៊ិក។

          លោក Mourinho មានអារម្មណ៍​ថា ក្រុម​របស់លោក​ចុះខ្សោយ​នៅពេល​អវត្តមាន​​ខ្សែបម្រើ​រូប​នេះ។ លោកបាន​និយាយថា Fellaini នៅមិនទាន់ច្បាស់ លាស់​សម្រាប់ការ​ប្រកួត​ជាមួយ​ក្រុម Basle នៅក្របខណ្ឌ CL នៅឡើយ​ទេ។

          កីឡាករ​សញ្ជាតិបែល​ហ្ស៊ិករូប​នេះ​មាន​បញ្ហា​របួស​សាច់ដុំកំភួន​ជើង​តាំងពី​មុន​ពេល​យក​ឈ្នះ​ក្រុម​ក្រិក​កាល​ពីថ្ងៃច័ន្ទ​ទៅទៀត​ ប៉ុន្តែ​លោក Roberto Martinez បានជ្រើស​រើស​កីឡាករ​រូបនេះឲ្យលេង។ Fellaini បានចូលរួម​ហ្វឹក​ហាត់ជាមួយក្រុម​ Man Utd កាល​ពីថ្ងៃច័ន្ទ។

          លោក Mourinho បាន​និយាយថា “​Fellaini គឺជាកីឡាករសំខាន់សម្រាប់ ខ្ញុំ។ សំខាន់ជាង​ការ​គិតរបស់អ្នកទៅទៀត”។ គ្រុបង្វឹករូបនេះបន្តថា “ខ្ញុំមាន​អារម្មណ៍ថា ក្រុមរបស់ខ្ញុំខ្សោយនៅពេល​ Fellaini​ អវត្តមាន។ វាមិនបញ្ហាទេ ប្រសិនបើគាត់នៅលើ​ទីលាន​ឬកៅអី។ ដូច្នេះ ប្រសិន​បញ្ហារបួសរបស់​គាត់​ប្រសើរ​ឡើង​ គាត់នឹងត្រូវ​បាន​ជ្រើស​រើ​ស”៕

adverise with khmeread