លោក Jurgen Klopp បន្ទោសខ្សែបម្រើនិងខ្សែការពារ បន្ទាប់ពីចាញ់ Man City យ៉ាងចាស់ដៃ

          អ្នក​ចាត់ការ​ក្រុម​​​ Liverpool លោក Jurgen Klopp បាន​​បន្ទោស​ទៅលើ​ខ្សែបម្រើនិង​ខ្សែការ​ពាររបស់លោក​ផងដែរ​ចំពោះបរាជ័យក្រោយថ្វីជើងរបស់​ក្រុម Man City កាល​ពី​ថ្ងៃសៅរ៍​។

          ក្រុម​ហង្សក្រហម​ Liverpool ​ត្រូវ​បានក្រុម​ City ​នាំមុខ​មុន​១-០ រួច​ទៅ​ហើយ​នៅមុន​ពេល​ Sadio Mane ត្រូវ​បាន​បណ្តេញចេញ​នៅ​នាទី​ទី​៣៧​ ហើយ​City បន្ត​រកបាន​៤គ្រាប់បន្ថែមទៀត​ ដែលធ្វើឲ្យ​លោក Klopp ទទួលរងបរាជ័យ​យ៉ាងធ្ងន់ធ្ងរបំផុត​មិនធ្លាប់​មាន​ក្នុងឋានៈជា​អ្នកចាត់ការ។

          ក្រុម City បានធ្វើ​ឲ្យ​ក្រុម​ Liverpool ​​ច្របូកច្របល់ បើកុំតែ​អ្នកចាំទី Simon Mignotlet ធ្វើការបានល្អទេនោះ ក្រុម City នឹងរក​បាន​គ្រាប់បាល់ច្រើន​ទៀត។​អ្នកចាំទី​ Mignolet របស់ Liverpool គ្មាន​កំហុសទាល់តែ​សោះ​នៅពហុកីឡាដ្ឋាន Etihad Stadium ប៉ុន្តែ​មិត្តរួមក្រុម​របស់ខ្លួន​ធ្វើ​មិនបាន​ល្អទេ។

លោក Klopp បានសម្តែង​ការ​មិនសប្បាយចិត្តទាល់តែសោះ​ចំពោះ​ខ្សែ​ការពារទាំងមុន​និង​ក្រោយ​ពេល​ Mane ត្រូវបាន​បណ្តេញចេញ។ លោក Klopp បាននិយាយថា “City ចូល​ចិត្តលេងបែបប្រយុទ្ធ ហើយ​យើង​ក៏ចូល​ចិត្តលេងបែប នេះដែរ។ ប្រសិនបើ​កីឡាករ​ការពារតំបន់​កណ្តាល​ធ្វើបាន​ល្អ​ នោះយើងនឹងមាន​ឱកាស​”៕

adverise with khmeread