Crystal Palace គ្រោងនឹងតែងតាំងលោក Roy Hudgson ក្រោយពេលបណ្តេញគ្រូបង្វឹកលោក Frank de Boer បន្ទាប់ពីដឹកនាំបាន៧៧ថ្ងៃ

          ក្រោយពេល​បណ្តេញ​គ្រូបង្វឹកលោក Frank de Boer កាលពីព្រឹកមិញ​ ក្លឹប Crystal Palace គ្រោងនឹងតែងតាំង​លោក Roy Hudgson ជា​គ្រូ​បង្វឹក​ថ្មី។ លោក Hudgson ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសនឹងទទួលបាន​កិច្ច​សន្យា​ដឹកនាំ​រយៈ​ពេល​ពីរឆ្នាំ​ជាមួយ Palace។

          លោក Hudgson ពិតជាចង់វិល​ត្រឡប់​មក​កាន់វិស័យបាល់ទាត់វិញខ្លាំង​ណាស់ក្នុងរយៈ​ពេល​១៤​ខែ ក្រោយពេល​លោកលាលែង​ពី​តំណងគ្រូបង្វឹក​ជម្រើស​ជាតិអង់គ្លេស​ បន្ទាប់ពី​ធ្វើ​មិនបាន​ល្អនៅក្នុងព្រឹត្តិការណ៍ Euros ។

            តាមរយ:សេចក្តីថ្លែងការណ៍​បានលើកឡើងថា “​អ្នកចាត់ការ​ថ្មីរបស់ Palace នឹង​ត្រូវ​ប្រកាស​តែងតាំង​នៅពេលណាមួយឆាប់ៗនេះ ហើយ​យើងក៏​ជូន​ពរឲ្យ​លោក Frank មាន​សំណាងល្អសម្រាប់អនាគតផងដែរ”៕

adverise with khmeread