អ្នកគាំទ្រ Tottenham ចំអកដាក់ក្រុម Arsenal និងលោក Arsene Wenger

          អ្នក​គាំទ្រ​របស់​ក្រុម Tottenham Spurs បានស្រែកអបអរ​ អំឡុង​ពេល​ក្រុម​ Spurs ប្រកួត​ឈ្នះ​ក្រុម​ Everton ​៣-០ នៅ​ក្នុងសប្តាហ៍​​នេះ។ ខ្សែប្រយុទ្ធ Harry Kane ធ្វើបានល្អឡើង​វិញ ដោយរក​បានគ្រាប់បាល់​សម្រាប់​ក្រុម​ Spurs បន្ទាប់ពី ខកខាន​មិនបានរក​គ្រាប់បាល់តាំងពី​ខែ​សីហា​មក។

          គេមើលឃើញថា ក្រុមអ្នកគាំទ្រ​របស់ក្លឹប​ Spurs បានបង្ហាញអារម្មណ៍​សប្បាយរីក​រាយ​ជាមួយនឹង​លទ្ធផល​នេះ ហើយ​ពួកគេបាន​និយាយពាក្យបែប​ចំអក​ដាក់​ក្រុម​ Arsenal ដែលជាអ្នកជិតខាងរបស់ខ្លួន​ ហើយ​វីដេអូនេះត្រូវ​បាន​គេបង្ហោះតាម WeAreTottenham TV ។

          រយៈពេល​ពីរទសវត្សរ៍កន្លងមកនេះក្រុមកាំភ្លើង​ធំ​ Arsenal មានសមត្ថ ភាពគ្រប់​គ្រាន់​ដើម្បី​បោះជំហ៊ានទៅមុខ​ ស្របពេល​ដែលក្រុម Spurs ព្យាយាម​ដេញតាម​ពី​ក្រោយ​នៅក្របខណ្ឌ​​ PL។ ប៉ុន្តែ​កាល​ពី​រដូវកាល​មុន Spurs បាន បញ្ចប់រដូវកាល​ដោយឈរនៅលើ​ក្រុម​ Arsenal ​ជាលើកដំបូង​ក្នុងរយៈ​ពេល​២២​ឆ្នាំ ដោយ​ទទួល​បាន​ឱកាស​បង្ហាញមុខនៅក្របខណ្ឌ CL​ ចំណែក​ក្រុម​ Arsenal ​បានធ្លាក់មក​ក្រប​ខណ្ឌ Europa League ។

            ដូច្នេះ អ្នកគាំទ្រក្រុម Spurs បាន​ឆ្លៀតឱកាស​នេះ​វាយបក​ទៅលើ​គូ​ប្រជែង​របស់ខ្លួនតាមរយ:ការស្រែកចំអកដាក់ក្រុម Arsenal និងលោក Arsene Wenger ផងដែរ៕

adverise with khmeread