ចាប់ខ្លួនបុរសម្នាក់តាមដីកាពីបទលួច

កណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួលបានស្រាវជ្រាវបង្ក្រាបតាមដីកា បង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្ដាលឃាត់ខ្លួនជនជាប់ចោទម្នាក់ពីបទលួច កាលពីថ្ងៃទី១២ កញ្ញា ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៦ និង១៥នាទីល្ងាចនៅចំណុចមុខរោងចក្រសាន់បេះភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ប៉ូលិសនិយាយថា ជនជាប់ចោទឈ្មោះ សេង សុខគា ហៅបឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ដកណ្ដាល ពីបទអំពើលួច ដែលបានប្រព្រឹត្តនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុច ភូមិចក ឃុំបែកចានស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ការចាប់ខ្លួនយោងដីកាលេខ ៣៥៤ ដ.ក.ប.ច.ខ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ របស់លោក ស្រីពេជ្រ ម៉ារ៉ែន ចៅក្រមសើបសួរនៃសាលាដំបូង ខេត្តកណ្ដាល។ ករណីនេះ បាន បញ្ជូនមកអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread