adverise with khmeread Image

លួច iPhone6 ត្រូវប៉ូលិសវ៉ៃខ្នោះ

    ភ្នំពេញ ៖ ប៉ូលិសខណ្ឌទួលគោកបានឃាត់ខ្លួន ជនសង្ស័យម្នាក់ជាក់ស្តែងពីបទលួចទូរស័ព្ទ កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី១២កុម្ភ:ឆ្នាំ២០១៦ នៅចំណុចផ្សារដើមគរ ខណ្ឌទួលគោក នៅតូបលេខបេ ២៤៦ ផ្សារឃ្លាំងរំសេវ ផ្លូវម៉ៅសេទុង ក្រុមទី៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
     ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឈាង ឆៃ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ មានទីលំ នៅដើមភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅបណ្តោះអាសន្ន នៅក្នុងអង្គការមិត្តសំឡាញ់ ។
     ចំណែកជនរងគ្រោះឈ្មោះ លាង ចាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ-លក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ១៣៣Eo ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
     រីឯវត្ថុតាងចាប់យក ៖ ទូរស័ព្ទមួយគ្រឿងម៉ាក iPhone 6 ពណ៌មាស  ( ជារបស់ជនរងគ្រោះ បានប្រគល់ឱ្យជនរងគ្រោះវិញ)។
    ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានយកទូរស័ព្ទមកទុកនៅលើទូ ហើយឱនយកឆ្នាំងសាកថ្មដែលនៅក្នុងទូ ពេលនោះជនសង្ស័យបានដើរកាត់បានឃើញក៏ធ្វើសកម្មភាព លួចយកទូរស័ព្ទបានសម្រេច ហើយព្យាយាមរត់ គេចខ្លួន ដោយជនរងគ្រោះក្រឡេកឃើញទាន់ បាន ស្រែកឆោឡោ ទើបអាជីវករនៅក្នុងផ្សារបាននាំគ្នាឃាត់ខ្លួនជនសង្ស័យបាន ហើយនាំយកមកប្រគល់ ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
         បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការ តាមផ្លូវច្បាប់ ៕

adverise with khmeread

មតិយោបល់