អាវុធហត្ថរាជធានីបញ្ជូនក្រុមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ កញ្ញា បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមួយក្រុមមានគ្នា៨នាក់ទៅតុលាការដើម្បីផ្ដន្ទាទោស បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌដូនពេញ បានសហការបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតបានក្រាមពណ៌សថ្លា ០៩កញ្ចប់ (ប្រភេទម៉ាទឹកកក) កាលពីថ្ងៃទី១០ កញ្ញាកន្លងទៅ។

មន្ត្រីអាវុធហត្ថរាជធានីបានឱ្យដឹងនៅព្រឹកថ្ងៃទី១២ កញ្ញា ថា ជនសង្ស័យទាំង ០៨ នាក់ នោះ រួម នឹងថ្នាំញៀន ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌដូនពេញ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់គ្នា ក្នុងនោះមាន១.ឈ្មោះចាន់គន្ធីន ភេទប្រុស អាយុ៣៥ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៨យប់និងក្រាមពណ៌សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក), ២.ឈ្មោះអ៊ឹម ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ, ៣.ឈ្មោះ រ៉េត ដារ័ត្ន ភេទប្រុស អាយុ ២២ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៨និង៣០នាទីយប់និងក្រាមពណ៌សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក), ៤.ឈ្មោះ សល់ វិសាល ហៅមាំង ភេទប្រុស អាយុ៣២ឆ្នាំ, ៥.ឈ្មោះ អ៊ុន សុខឃីម ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១យប់និងក្រាមពណ៌សថ្លា ០១កញ្ចប់(ប្រភេទម៉ាទឹកកក) ជនសង្ស័យទាំង ០៥នាក់ នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាននៅចំណុច ផ្លូវបេតុង ជិតស្ពានឡុងឈិន ភូមិព្រែកព្នៅ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

មន្ត្រីដដែលបន្តថា ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យទាំង ០៥នាក់ ខាងលើ យកមក ការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថរាជធានី ភ្នំពេញ យកមកឃុំខ្លួន រួចមក កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ផ្សេងទៀត យកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅចំណុចទីតាំងផ្សេងគ្នា។

ជនសង្ស័យទាំងនោះរួមមាន ១.ឈ្មោះ ណុប សារ៉ុម ភេទប្រុស អាយុ ៣១ឆ្នាំ, ២.ឈ្មោះ យន់ យី ភេទប្រុស អាយុ ៤០ឆ្នាំ រួម និង ក្រាមពណ៌សថ្លា ០២កញ្ចប់(ប្រភេទម៉ាទឹកកក) ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន នៅចំណុចវេលាម៉ោង៨ និង៤០នាទី យប់នៅចំណុចលើផ្លូវR6 កែងផ្លូវបេតុងជាប់ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញនិង៣.ឈ្មោះ ផុន ភារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ រួម និង ក្រាមពណ៌សថ្លា ០២កញ្ចប់ (ប្រភេទម៉ាទឹកកក) ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបាន កាលពីវេលា ម៉ោង១១ និង៤០នាទី យប់នៅចំណុច ការដ្ឋានវ័ន្តផាក ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៨នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់នៅថ្ងៃនេះ៕ 

adverise with khmeread