ឃាត់ជនជាតិយួន៧នាក់មកធ្វើការនៅស្រុកខ្មែរខុសច្បាប់

ភ្នំពេញ ៖ ប៉ូលិសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួង និងអន្តោប្រវេសន៍រាជធានីភ្នំពេញ បានសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃទី១ បានចុះធ្វើការត្រួតពិនិត្យផ្ទះកាត់សម្លៀកបំពាក់យីហោ ហៀង កាត់ដេរហើយកម្លាំងចម្រុះសម្រេចធ្វើការនាំខ្លួនជនជាតិយួនចំនួន ៧នាក់( ប្រុស៤ នាក់)។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី១២ កញ្ញា ២០១៧នេះ បានពិនិត្យឃើញថា ជនជាតិយួនទាំង៧នាក់ខាងលើពុំមានឯកសារអ្វីបញ្ជាក់ ទាំងអស់រួចបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរបន្ត៕

adverise with khmeread